ពិតជារំភើបចិត្តជំនួស!!!កុល ដាវី និងសុខ រក្សា រំភើបនិយាយលែងចង់ចេញ ដោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចងដៃអាពាហ៍ពិពាហ៍ អ្នកទាំងពីរ ក្នុងទឹកប្រាក់រហូតដល់ទៅ…..

ភ្នំពេញ៖ ប្រិយមិត្ដប្រាកដជាមិនភ្លេចនោះទេ នូវអតីតតារាចម្រៀង ផលិតកម្មរស្មី ហង្សមាស និងជាតារាចម្រៀងក្នុងផលិតកម្ម សាន់ ដេ លោក សុខ រក្សា ដែលជាម្ចាស់បទ”ទឹកលើស្លឹកឈូក” ដែលរូបលោកគឺជាតារាចម្រៀងដ៏ មានប្រជាប្រិយភាពយ៉ាងខ្លាំង ដែលបានទទួលស្គាល់ពីសំណាក់មហាជន ក៏ដូចជាមិត្ដៗយុវវ័យជាដើម។ក្រោយពីបាត់មុខពីវិស័យសិល្បៈ មួយរយៈពេលនោះមក យើងឃើងថាតារាចម្រៀងរូបនេះ បានសាងស្នេហាជាមួយតារាសម្ដែងស្រីសុិចសុីដ៏ស្រស់ស្អាតនោះគឺ កញ្ញា Kol Davy ដែលពួកគេទាំងពីរនាក់នេះ ពិតជាស្រលាញ់គ្នាខ្លាំងណាស់ រហូតឈានទៅដល់ថ្ងៃរៀបអាពាហ៏ពិពាហ៏ឆាប់ៗនេះផងដែរ។ដោយឡែកក្នុងថ្ងៃនេះដែរ មុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេស ប៊ុក កញ្ញា Kol Davy បានបង្ហោះសារដោយមានខ្លឹមសារថា៖”យើងខ្ញុំទាំងពីរនាក់ពិតជារំភើបចិត្តខ្លាំងណាស់

រកអ្វីនិយាយប្រៀបពុំបានឡើយ លើកទី2ហើយ ដែលសម្តេចមីងលោកបាន សួរនាំពីថ្ងៃរៀបមង្គលការ របស់ពួកខ្ញុំ ពិតជាមហាកិត្តិយស ដ៏ធំធេងណាស់ ដែលសម្តេចមីង និង សម្តេចពូ លោកទាំងពីរបានចងដៃ យើងខ្ញុំទាំងពីរក្នុងថ្ងៃ អាពាហ៍ពិពាហ៍ចំនួន ៥000ដុល្លានៅថ្ងៃ១៤កុម្ភៈ ចំថ្ងៃបុណ្យទិវានៃក្តីស្រលាញ់ យើងខ្ញុំទាំងពីរនាក់ សូមថ្លែងអំណរ អរគុណ យ៉ាងជ្រាលជ្រៅបំផុត និង សូមគោរពជូនពរសម្តេចទាំងពីរមានសុខភាពល្អ មាំមួន និងមានសុភមង្គលក្នុងក្រុមគ្រួសារ ជាម្លប់ដល់ កូន កូនចៅ ជាពិសេស ដើម្បីដឹកនាំនាវាកម្ពុជាឈាន ទៅរកភាពរីកចំរើន និង សុខសន្តិភាព ដោយក្តីគោរព ដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងពីរ។”គូសបញ្ជាក់ផងដែរថា លោក សុខ រក្សា ព្រមទាំង កញ្ញា គល់ ដាវី ដែលអ្នកទាំងពីរនឹងបញ្ចប់ភាពនៅលីវ កាន់ដៃគ្នារៀបអាពាហ៏ពិពាហ៏ នាខានស្អែកនេះ ថ្ងៃទី ៨ ខែមិនា ឆ្នាំ២០១៩ ដែលត្រូវជាទិវាសិទ្ធនារីតែម្ដង។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: