ពិតជាពិសេសមែន!!! លោក ខេមរៈ សេរីមន្ត បានស្នើរអោយក្រសួង មេត្តាគិតគូរម្តងទៀតនូវថវិការដល់កីឡាកាយវប្បកម្ម ជាពិសេសលោកក៍បានជូនថវិការចំនួន……

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានរឿងក៏គួរឲ្យភ្ញាក់មួយពាក់ព័ន្ធនិងបញ្ហា របស់កីឡាករ កាយវប្បកម្មកម្ពុជាម្នាក់បានប្រកាសសុំឲ្យសម្ដេចជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយស្វែងរកយុត្តិធម៏ ដោយសារខ្លួនបានចូលទៅប្រកួតនៅប្រទេសថៃជាម្ចាស់ផ្ទះមានអ្នកចូលរួមរហូតដល់៥១ប្រទេសហើយបានយកឈ្នះមេដាយមាសប្រាក់រង្វាន់១២០លានរៀលតែក្រសួងអប់រំ ប្រគល់ឲ្យគឺបានត្រឹមតែ ២០លានរៀលនោះទេ។

ក្រោយពីទទួលបានដំណឹងមួយភ្លាម តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញប្រចាំប្រទេសកម្ពុជា ក៏បានចូលរួមចំណែក ជូនថវិការចំនួន១០០០ដុល្លារ សម្រាប់ជួយលើកទឹកចិត្តដល់កីឡាករខ្មែរ។ទន្ទឹមនឹងនេះ លោកក៏ស្នើរសុំទៅក្រសួងមេត្តាគិតឡើងវិញ ពីបញ្ហារឿងកីឡាករកាយវប្បកម្មកម្ពុជា ឈប់ប្រកួតតំណាងឲ្យកម្ពុជា ប្រសិនបើខាងក្រសួងមិនបានដោះស្រាយលុយ ១០០លានរៀលជូនពួកគាត់នោះ។ជាក់ស្តែងដូចដែលប្រិយមិត្តជាច្រើន បានដឹងរួចមកហើយ ពីការតស៊ូដណ្តើមយកពានរង្វាន់ជូនប្រទេស គឺលោក បានប្រឹងប្រែងអស់ពីសមត្ថភាព ហើយអ្វីដែលកាន់តែធ្វើឲ្យមហាជនស្ទើរតែស្រក់ទឹកភ្នែកនោះ គឺជាការអត់អាហារ ដល់ទៅមួយសប្តាហ៍ និងទឹក ២ថ្ងៃ ដើម្បី ស្របទៅតាមការប្រកួត ។ នេះមិនមែនជារឿងតូចតាចនោះ គឺយកជារឿងយកអាយុជីវិតទៅប្តូរស្រស់ៗ។ ដូចនេះសូមក្រសួងមេត្តាគូរជាថ្មីម្តងទៀត ចំពោះបញ្ហានេះ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: