ស្តាប់ហើយព្រឺក្បាល!!! ក្រោយពីបុរសម្នាក់ ដែលជាបុគ្គលិកផ្នែកចុងភៅនៅសណ្ឋាគារណាហ្គាវើល បានជួបគ្រោះចរាចរណ៏ស្លាប់បាត់បង់ជីវិត ស្រាប់តែមាននារីម្នាក់បាននិយាយថា ជនរងគ្រោះបានមកពន្យល់សប្តិខ្លួនថា…

ភ្នំពេញ៖ មានហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២១យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ មុខផ្សារព្រែកឯង ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស្រេង ម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកផ្នែកចុងភៅនៅសណ្ឋាគារណាហ្គាវើល ស្រុកកំណេីតនៅខេត្តកណ្តាល ។

បេីតាមសម្តីរៀបរាប់ពីអ្នកឃេីញហេតុការណ៍ បានប្រាប់ឲ្យដឹងថា រថយន្តកុងតឺន័រធុនធំ ១គ្រឿង បានបេីកវ៉ារថយន្តម៉ាក ហាយឡែនឌ័រ ១គ្រឿង ពីក្រោយរថយន្ត ដែលធ្វេីដំណេីរស្របផ្លូវនោះ ទេីបបង្កឲ្យជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AD-3154 បានវាក់អេី ក៏ដួលចូលក្រោមរថយន្តកុងតឺន័រ កិនពីលេីក្បាល បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មតែម្តង។ក្រោយពីសមត្ថកិច្ចបានធ្វើការវាស់វែងរួច បច្ចុប្បន្នរថយន្តនិងម៉ូតូជនរងគ្រោះ ត្រូវបាននាំយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជេីងគោកនៃស្នងការនរគបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំការដោះស្រាយ នៅពេលក្រោយ ចំណែកសព ក្រុមគ្រួសារបានដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី។ដោយឡែក

ក្រោយពីជនរងគ្រោះខាងលេីបានស្លាប់បាត់បង់ជីវិតរួចមក ស្រាប់តែមាននារីម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Jee Moew បានមានការរៀបរាប់ទាំងអារម្មណ៏ក្តុកបំផុតថា៖ «បងប្រុស Sreng Mao ទោះបងមិនមែនជាបងប្រុសខ្ញុំបង្កើត តែបងប្រុស ពេលប្អូនស្រីពិបាកចិត្ត តែងតែលើកទឹកចិត្ត តែងតែនិយាយប្អូនស្រី ត្រូវធ្វើចេះបានល្អពេលឃើញប្អូនស្រីមុខខ្មៅ ទិញឡេលាបមុខអោយទៀត។យប់មិញបងមកពន្យល់សព ប្រាប់ថាបងទៅចាប់ជាតិនៅខេត្តកណ្តាលហើយ បើវាជាការពិត ដូចដែលបងពន្យល់សព វាពិតជាល្អណាស់ សូមអោយបងទៅកាន់សុគតិភព ហើយសូមអោយជាតិក្រោយបង មានអាយុវែង ហើយជួបមានគ្រួសារដូចគេណាបង»។ នៅក្មេងសោះ មិនគួរណាអាយុខ្លីបែបនេះសោះ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: