ពេលនេះកាន់តែច្បាស់ហើយ!!! ទីបំផុតស្គាល់អត្តសញ្ញាណមន្រ្តីយោធា ដែលបានអួតអាងខ្លួនពាក់ផ្កាយ៣ និងបានទះកំផ្លៀងស្រ្តីអ្នកចម្រៀង បឹងមាស​ គឺជា…

រឿងរ៉ាវដ៏កំពុងតែកក្រើតក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយហេតុ កញ្ញា យិន ស្រីពៅ ដែលនាងជាអ្នកចម្រៀងនៅឯ ភោជនីយដ្ឋាន បឹងមាស ត្រូវបានបុរសមានអំណាចម្នាក់ ថាខ្លួនជាលោក ផ្កាយ៣ បានទះនាងចំនួន ២កំផ្លៀង ដោយសារខឹងសម្បារ និងកញ្ញា ស្រីពៅ បបួលទៅគេង មិនព្រម។ជាមួយគ្នានេះដែរ រឿងមួយនេះត្រូវបាន ប្រជាពលរដ្ឋមានការខឹងសម្បារយ៉ាងខ្លាំង និងបានថ្កោលទោស ព្រមទាំងរង់ចាំមើលចំណាត់ការ ក្រសួងការពារជាតិ ថាតើនឹងវាសនាលោកផ្កាយ ៣រូបនេះ នឹងទៅជាយ៉ាងណា បើទោះបី ខ្លួនបានសងជំងឺចិត្ដទៅជនរងគ្រោះ កញ្ញា យិន ស្រី ពៅ ចំនួន ៨ពាន់ដុល្លារក៏ដោយ។

ដោយឡែកកាលពីប៉ុន្មានថ្ងៃមុននេះ លោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់អោយដឹងថា ក្រសួងកំពុង ធ្វើការស្រាវជ្រាវវែកមុខ ស្វែងរកអត្តសញ្ញាណបុរសម្នាក់ ដែលអួតអាងថាខ្លួន ផ្កាយ៣ ដោយអាងអំណាចប្រើហិង្សា ទះកំផ្លៀងស្ត្រីជាតារាចម្រៀងប្រចាំភោជនីយដ្ឋាន បឹងមាស ចំនួន២កំផ្លៀងកណ្តាលហ្វូងមនុស្ស ព្រោះខឹងនាងមិនព្រមទៅដេកជាមួយខ្លួន កាលពីយប់ថ្ងៃទី ២៧ កុម្ភៈ។

ទទឹមនឹងនេះដែរ តាមប្រភពបណ្ដាញ សង្គម ហ្វេស ប៊ុក បានអោយ ស្គាល់ពីអត្ដសញ្ញាណ លោក ផ្កាយ៣ ដែលអួតអាងអំណាចធ្វើបាប នារីទន់ខ្សោយ ដោយបានទះកំផ្លៀងនេះ គឺជា លោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជការរងកងទ័ពជើងគោក ដែលមានទីលំនៅក្នុងទីរួមខេត្តបាត់ដំបង។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: