ពិតជាកក្រើកម្តងទៀតហើយ!!! ការប្រកួតរវាស្តេចប្រដាល់មិនដែលចាញ់ Floy និង Caanelo អាចនឹងធ្វើអោយផ្ទុះកំណត់ត្រាពិភពលោក

ពិតជាកក្រើកម្តងទៀតហើយ!!! ការប្រកួតរវាស្តេចប្រដាល់មិនដែលចាញ់ Floy និង Caanelo អាចនឹងធ្វើអោយផ្ទុះកំណត់ត្រាពិភពលោក…..កាលពីឆ្នាំ២០១៥ ស្តេចប្រដាល់មិនដែលចាញ់ Floyd Mayweather ធ្លាប់បានប្រកាសចូលនិវត្តន៍ជាផ្លូវការម្តងរួចមកហើយ។ ប៉ុន្តែបើទោះបីជាបែបនេះមែន ឲ្យតែឭថាមាននរណាម្នាក់ហ៊ានផ្តល់សំណើការប្រកួតតម្លៃកប់ពពកនោះ Floyd តែងតែចេញមកវាយម្តងទៀត។ ជាក់ស្តែងគេបានប្រកាសចេញពីនិវត្តន៍ដើម្បីមកវាយជាមួយនឹងកីឡាករ Conor McGregor និងកីឡាករជប៉ុន Tenshi Nasukawa ជាដើម។

ថ្មីៗនេះលោក Oscar De La Hoya ដែលជាអ្នកផ្សព្វផ្សាយកីឡាវាយបុកបាននិងកំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ព្រោះគាត់ចង់ឲ្យស្តេចប្រដាល់មិនធ្លាប់ស្គាល់ភាពបរាជ័យ Floyd Mayweather ឡើងវាយលើសង្វៀនម្តងទៀត។លោក Oscar អះអាងថា ម្តងនេះ Floyd នឹងត្រូវប្រកួតគ្នាម្តងទៀតជាមួយនឹងកីឡាករ Canelo Alvarez ហើយការប្រកួតនេះក៏នឹងអាចពាំនាំយកទឹកប្រាក់រាប់ពាន់លានដុល្លារឲ្យកីឡាករទាំងពីរ។

គាត់បន្តថា “ដូចដឹងស្រាប់ហើយថាសព្វថ្ងៃនេះ Floyd បានប្រកាសចូលនិវត្តន៍ហើយ ដូច្នេះយើងមិនអាចរៀបចំការប្រកួតជាមួយគាត់បានទៀតទេ។ ប៉ុន្តែប្រសិនបើ Floyd Mayweather ពិតជាសម្រេចចិត្តចង់មកវាយជាមួយនឹង Canelo មែននោះ ការប្រកួតអាចនឹងបំណែកកំណត់ត្រាពិភពលោកថ្មី បង្កើតទឹកប្រាក់កប់ពពករហូតដល់ទៅ ១,៥ពាន់លានដុល្លារឯណោះ។បើយោងតាមប្រសាសន៍របស់កីឡាករ Caanelo Alvarez វិញបាននិយាយថា “ ខ្ញុំពិតជាចង់មានឱកាសសងសឹកភាពបរាជ័យនេះខ្លាំងមែន។ ទោះបីជាគេបដិសេធក៏ដោយតែខ្ញុំនៅតែបន្តដើរលើផ្លូវមួយនេះ ហើយក៏នៅតែបន្តបង្កើតប្រវត្តិសាស្ត្ររបស់ខ្ញុំដដែល”៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: