សោនាកម្មដ៍រន្ធត់!!!ពេលដឹងពីមូលហេតុនៃការធ្លាក់យន្តហោះហើយនឹងមានអារម្មណ៍ថាលែងចង់ជិះ គឺបណ្តាលមកពី……..

បរទេស៖ កាលពីវេលាម៉ោង ៨៖៣៨នាទីព្រឹកថ្ងៃអាទិត្យ ករណីធ្លាក់យន្តហោះដ៏រន្ធត់របស់អាកាសចរណ៍នៅអេត្យូពី ដែលហោះហើរពីរដ្ឋធានី អេដឌីស អាបាបា (Addis Ababa) របស់ប្រទេសអាហ្វ្រិកកណ្តាលអេត្យូពី សំដៅទៅកាន់រដ្ឋធានីណៃរ៉ូប៊ី (Nairobi) នៃប្រទេសកេនយ៉ានោះ បានបណ្តាលឲ្យមនុស្សសរុបទាំងអស់ ១៥៧នាក់នៅលើយន្តហោះតែម្តងបាត់បង់ជីវិត។ ក្នុងនោះគឺមានចំរុះជាតិសាសន៍ដូចជា កេនយ៉ា ចិន អាមេរិក បារាំង ឥណ្ឌា អ៊ីតាលី កាណាដា អង់គ្លេស អេហ្ស៊ីប ឥណ្ឌូណេស៊ី ស្លូវ៉ាក អូទ្រីស ស៊ុយអ៊ែដ អ៊ីស្រាអែល ម៉ូរ៉ូកូ ប៉ូឡូញ អេស្ប៉ាញ ហូឡង់ ប៊ែលហ្សិក ជីបូទី អៀរឡង់ ម៉ូហ្សំប៊ិក នេប៉ាល់ នីហ្សេរីយ៉ា ណ័រវេយ៍ រ៉ាវ៉ាន់ដា អារ៉ាប៊ីសាអូឌីត ស៊ែប៊ី ស្លូវ៉ានី សូម៉ាលី ស៊ូដង់ តូហ្គោ អ៊ូហ្គាន់ដា យ៉េមែន និងអេត្យូពីផ្ទាល់។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។ ព័ត៌មានបន្ថែមទៀតបានឲ្យដឹងថា យន្ដហោះខាងលើជាប្រភេទ Boeing 737 និងកម្មសិទ្ធិរបស់ក្រុមហ៊ុន Ethiopian Airlines ដោយមុនពេលធ្លាក់ប៉ុន្មាននាទី ពីឡុតដែលបញ្ជាការនៅលើនោះបានព្យាយាមទាក់ទងទៅអាកាសយានដ្ឋាន Addis Ababa ដើម្បីស្នើសុំបកត្រឡប់ក្រោយវិញ ក្រោយពីទើបបានហោះចេញមកបន្តិច ព្រោះពួកគេបានជួបប្រទះបញ្ហាបច្ចេកទេសមួយចំនួននៃម៉ាស៊ីនយន្តហោះ ដែលពិបាកនឹងដោះស្រាយ។ ជុំវិញសោកនាដកម្មនេះលោក Gebremariam ជានាយកប្រតិបត្តិ (CEO) របស់អាកាសចរណ៍ខាងលើនេះបានបញ្ជាក់ថា «តាមពិតទៅយន្តហោះ Boeing ខាងលើនេះ ទើបតែបានសម្រាកបីម៉ោងប៉ុណ្ណោះ ក្រោយពីវាបានហោះមកពីទីក្រុងចូហាន់ណែសប៊ឺក នៃប្រទេសអាហ្វ្រិកខាងត្បូង នៅព្រឹកព្រលឹមថ្ងៃកើតហេតុ ប៉ុន្តែក្រុមត្រួតពិនិត្យមុនការហោះហើរ ពុំបានរកឃើញភាពមិនប្រក្រតីអ្វីឡើយ មុនការគ្រោងហោះហើរបន្តទៅកេនយ៉ា…»។

គួរបញ្ជាក់ថា សម្រាប់ជនជាតិដែលស្លាប់ច្រើនជាងគេ ក្នុងករណីធ្លាក់យន្តហោះដ៏រន្ធត់មួយនេះគឺ ជនជាតិកេនយ៉ាចំនួន ៣២នាក់, កាណាដា ១៨នាក់, អេត្យូពី ០៩នាក់, អេហ្ស៊ីប ០៦នាក់ និងហូឡង់ ០៥នាក់ជាដើម។ យន្តហោះប្រភេទពេញនិយម Boeing 737-800 MAX បានហោះចេញពីទីក្រុងនៃប្រទេសអេត្យូពី កាលពីវេលាម៉ោង ៨៖៣៨នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅអាហ្វ្រិកកណ្តាល) ឆ្ពោះទៅប្រទេសកេនយ៉ា ដែលស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ ប៉ុន្តែវាបានបាត់ចេញពីរ៉ាដា នៅវេលាម៉ោង ៨៖៤៤នាទី ហើយក្រោយមកទើបគេដឹងថា វាបានធ្លាក់នៅចម្ងាយ ៤៥ពីរដ្ឋធានី Addis Ababa តែម្តង៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: