ស៊ូស្លាប់មិនចុះចាញ!!! ធន់ ចាន់តាក់ ហូរឈាមស្រោចខ្លួនចង់សន្លប់តែមិនព្រមចុះចាញ់ដោយសារតែហេតុផលមួយ…..

ភ្នំពេញ៖ អ្នកលេងគុនខ្មែរធន់ចាន់តាក់ប្រកួតមិត្តភាពម្សិលមិញនៅបាយ័នបែករហូត១៥ថ្នេរហូរឈាមមិនឈប់ចង់សន្លប់ទៅហើយប៉ុន្តែខំតស៊ូប្រកួតរហូតដល់ចប់កម្មវិធីតស៊ូដើម្បីគុនខ្មែរនិងមិនចង់ឲ្យគេមើលងាយគុនខ្មែរ។ចាន់តាក់បានឲ្យដឹងថារូបគេបែកតាំងតែពីទឹកទី១មកម្ល៉េះប៉ុន្តែមិនធំប៉ុន្មានទេលុះពេលចូលដល់ទឹកទី២ឡើងទៅរបួសបែកកាត់តែធំ។បើនិយាយពីរបួសនេះមានការលំបាកដែរនៅពេលដែលខ្លួននៅបន្តការប្រកួតព្រោះវាហូរឈាមរហូតធ្វើឲ្យខ្សោយកម្លាំងនិងនៅពេលខ្លះហូរឈាមដល់ថ្នាក់ចង់ស្រវាំងភ្នែកស្ទើរមិនអាចប្រកួតតទៀតបាន។

កូនសិស្សលោកធន់សុភាខាងលើនេះបន្ថែមថាបើទោះជាមានការលំបាកដូចរៀបរាប់បែបនេះក្ដីអ្នកប្រដាល់រូបនេះនៅតែខំប្រឹងតស៊ូប្រកួតដើម្បីគុនខ្មែរនិងគិតក្នុងចិត្តទៀតថាកីឡាករឡើងប្រកួតចាញ់ឈ្នះឲ្យល្អមើល។បញ្ជាក់ផងដែរថាការប្រកួតមិត្តភាពនៅសង្វៀនបាយ័នម្សិលមិញនេះគឺធន់ចាន់តាក់ស្មើពិន្ទុជាមួយកីឡាករថៃBanhchakarnSiteKruyoខណៈ១គូទៀតនោះឡៅចិត្រាឈ្នះពិន្ទុYokpetchPetchkarsam៕

ទស្សនាវីដេអូទាំងអស់គ្នា៖

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: