ពិតជាមិនធម្មតា មានមោទនភាពណាស់!!! សម្តែងលើឆាកអាស៊ានម្តង ព្រាប សុវត្ថិ នឹងកូនបីនាក់រាំនិងច្រៀងផ្អើលឆាក(មានវីដេអូ)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងប្រុសប្រចាំផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ បាននាំកូនប្រុសដ៏ស្រស់សង្ហាទាំង៣របស់ខ្លួន ទៅសម្តែងនៅប្រទេសជប៉ុន ដែលជាតំណាងឲ្យប្រទេសកម្ពុជាទាំងមូល។នៅក្នុងនោះដែរ ក៏មានកំពូលតារាល្បីៗលំដាប់អន្តរជាតិជាច្រើន បាននាំគ្នាបញ្ចេញនូវសំឡេង ក៏ដូចជាទេពកោសល្យរបស់ខ្លួនរៀងៗខ្លួន ទៅកាន់បណ្តាអ្នកទស្សនានៅទីនោះជាច្រើននាក់។

ជាមួយគ្នានេះដែរ តារារូបនេះមិនបង្អង់យូរ ក៏បានបញ្ចេញនូវបទចម្រៀង៣បទ ដែលសុទ្ធសឹងតែជាបទចម្រៀងនិយាយពីខ្មែរទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះនោះទេ លោកក៏បានបង្ហាញនូវក្បាច់រាំយ៉ាងពិសេស ដែលមិនធ្លាប់មានពីមុនមក មកសម្តែងជូនអ្នកទស្សនានៅទីនោះផ្ទាល់ផងដែរ។បន្ទាប់ពីបានឃើញ ការបញ្ចេញក្បាច់រាំបានយ៉ាងល្អ ក៏ដូចជាការលើកឡើងនូវចម្រៀងនិយាយពីខ្មែរ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្រមានចិត្តរំភើបគ្រប់គ្នា នៅពេលដែលលោកបានបង្ហាញឲ្យមនុស្សគ្រប់គ្នា បានដឹងពីអ្នកសិល្បៈខ្មែរថាមានទេពកោសល្យល្អខ្លាំងបែបណា៕

ទស្សនាវីដេអូទាំងអស់គ្នា៖

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: