សង្វែគណាស់!!! បុគ្គលិកដេប៉ូតេលា លើកស្លាកយីហោមិនប្រយ័ត្ន ប៉ះខ្សែកាបស្រាតឆក់ទាំង៣នាក់ នៅម្ដុំ…..

សង្វែគណាស់!!! បុគ្គលិកដេប៉ូតេលា លើកស្លាកយីហោមិនប្រយ័ត្ន ប៉ះខ្សែកាបស្រាតឆក់ទាំង៣នាក់ នៅម្ដុំ…..

ភ្នំពេញ៖ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានបុគ្គលិកដេប៉ូតេលា ចំនួន៣នាក់ បាននាំគ្នាលើកស្លាកយីហោដេប៉ូសាំង ដោយមិនបានប្រុងប្រយ័ត្ន ក៏ប៉ះជាមួយខ្សែកាបស្រាត បណ្ដាលឲ្យឆក់រងរបួសធ្ងន់ស្រាល៣នាក់ នៅជាន់លើផ្ទះមួយកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅដេប៉ូសាំងយីហោ “សូត្រ សេង” នៅផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ នាវេលាម៉ោង៩៖១០នាទីព្រឹក ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ។ភ្លាមៗនោះ ខាងម្ចាស់ដេប៉ូ បានដឹកជនរងគ្រោះទាំង៣នាក់ យកទៅសង្រោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ យ៉ាងណាមិញ ជនរងគ្រោះ ទាំង៣នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈដែលសមត្ថកិច្ចកំពុងចុះធ្វើការសាកសួរ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: