សាហាវពេកទេដឹង!!!ប្ដីប្រពន្ធវ័យក្មេងមួយគូរ ស្រលាញ់គ្នាប្តូរផ្តាច់ជាច្រើនឆ្នាំ តែម៉ែឪខាងស្រីមិនព្រម ចេះតែរារាំង រហូតដល់អ្នកទាំងពីរ ធ្វើរឿងបែបនេះ….

ខេត្ដកោះកុង៖ អ្នកអាចចិញ្ចឹមរូបកាយកូនបាន តែអ្នកមិនអាចចិញ្ចឹមចិត្ត នឹងបេះដូងកូនទេ គួរតែអោយពួកគេរកក្តីសុខសំរាប់ជីវិតគេខ្លះទៅ ខុសរឺត្រូវទុកអោយគេ ជាអ្នកដោះស្រាយខ្លួនគេ ប្រសើរជាងបំបែកគេដែរ។ ស្រលាញ់គ្នាប្តូរផ្តាច់ តែម៉ែឪខាងស្រីមិនព្រម សម្រេចចិត្តរៀបការខ្លួនឯង កំពុងតែក្រាបផ្ទឹមស្រាប់តែម្តាយខាងស្រីមកធ្វើការរារាំង ផ្អើលកូនកំលោះកូនក្រមុំដឹកដៃគ្នា ទៅរកចៅសង្កាត់ចុះអេតាស៊ីវិល…។

មង្គលការដែលគ្រប់គ្នា គិតថាប្រព្រឹត្តិទៅដោយរលូន គ្មានឧបសគ្គនេះ ត្រូវបានគេស្គាល់ថា កូនប្រុសឈ្មោះ អឿន វិសាល អាយុ២៣ឆ្នាំ ទើបតែប្រឡងបាក់ឌុបជាប់នៅឆ្នាំនេះ ជាគូនឹងកូនស្រីឈ្មោះ លី គឹមអឿន អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ មានទីលំនៅ ភូមិ-ឃុំថ្មស ស្រុកបទុមសាគរ ខេត្ដកោះកុង។ បានចាកចេញពីភូមិ កំណើតមកបន្ដការសិក្សា នៅរាជធានីភ្នំពេញ ហើយបានជួបកំលោះ អឿន វិសាល រហូតធ្វើឲ្យគេទាំងពីរនាក់ ចាប់ចិត្តប្រតិព័ទ្ធវេញជាចំណងស្នេហ៍ស្អិតល្មូតបេះមិនចេញ បើទោះបីជាកន្លងមក ឪពុកម្ដាយខាងស្រី បានព្យាយាមបំបែកច្រើនលើកច្រើន សាមកហើយក្ដី។

ពិធីមង្គលការនេះ គឺធ្វើឡើងនៅផ្ទះខាងប្រុស បន្ទាប់ពីគេទាំងពីរនាក់ស្រលាញ់ គ្នាយ៉ាងស្មោះស្ម័គ្រ គ្រាដែលនារី ត្រូវបានឪពុកម្ដាយខាងស្រី មកទាន់អុកឡុក មិនឲ្យរៀបការ ទើបដឹកដៃគ្នាទៅដោះ ស្រាយនៅសាលាសង្កាត់ទាំងសម្លៀកបំពាក់ ដែលភ្នួងបំពាក់យ៉ាងស្រស់ស្អាត ដើម្បីឲ្យចៅសង្កាត់ធ្វើជាសាក្សីនៃក្ដីស្នេហ៍ និងចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់ ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: