ពិតជារន្ធត់ខ្លាំងណាស់!!! ស្តែងបំផុត ប្អូនស្រី ប៉ែន ចំរុង ជួបគ្រោះថ្នាក់ភ្លើងឆេះរថយន្តនៅកណ្តាលផ្លូវ(មានវីដេអូ)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយទទួលបានដំណឹងថា ប្អូនស្រីជាទីស្រលាញ់របស់តារាសម្តែង និងជាពិធីករដ៏មានប្រជាប្រិយភាពលោក ប៉ែន ចំរុង ត្រូវជួបរឿងរន្ធត់នៅតាមផ្លូវធ្វើដំណើរ ទាំងកណ្តាលថ្ងៃ។នៅក្នុងនោះដែរ គេត្រូវបានដឹងថាឡានរបស់ប្អូនស្រីលោក ត្រូវបានធ្វើដំណើរឡើងទៅលើភ្នំ ដោយមានការហូរសាំងចេញពីរថយន្ត តែព្រោះផ្លូវភ្នំពិបាកនឹងឡើង ទើបធ្វើឲ្យឡានមិនបានឈប់ មិនបានប៉ុន្មានផងឡានក៏ហុយផ្សែងខ្លាំង ដូច្នោះហើយទើបបណ្តាលឲ្យមានភ្លើងឆាបឆេះឡានមួយនេះ ខ្ទេចអស់គ្មានសល់យ៉ាងដូច្នោះ។

តែជាសំណាងល្អ មនុស្សដែលនៅក្នុងរថយន្ត បាននាំគ្នាលោតចុះពីលើនោះទាន់ពេល ទើបធ្វើឲ្យពួកគេបានរួចផុតពីហេតុការណ៍ដ៏រន្ធត់មួយនេះ យ៉ាងដូច្នោះ ។ ហើយគូដណ្តឹងប៉ែន ចំរុង ក៏ប្រាប់តាមរយៈហ្វេសប៊ុកដែរថា ប្អូនស្រីលោកប៉ែន ចំរុង មិនមានកើតអ្វីនោះទេ ផុតពីគ្រោះថ្នាក់ហើយ។ក្រោយពីបានទទួលដំណឹងមួយនេះ ក្រុមគ្រួសារ ក៏មានការព្រួយបារម្ភ និងភ័យជំនួសអ្នកនៅកន្លែងកើតហេតុនេះ ដែលបានជួបរឿងដ៏គួរឲ្យភ័យខ្លាចបែបនេះ មិនត្រឹមតែប៉ុណ្ណោះហេតុការណ៍មួយនេះ ក៏អាចដាស់តឿនដល់ប្រិយមិត្ត នៅពេលធ្វើដំណើរទីឆ្ងាយៗបែបនេះ គួរតែពិនិត្យឲ្យបានល្អជាមុនសិន៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: