ពេលនេះការពិតដឹងហើយ!!! ធានាគារ ABA ចេញមុខបកស្រាយចំពោះករណីជនបរទេសចោទថា ដកបានលុយដុល្លារក្លែងក្លាយពីទូរ ATM ការពិតចឹងសោះ….

មួយរយៈមុនទាក់ទងនឹង រឿងរ៉ាវដែលជនបរទេសម្នាក់ បានបង្ហោះលើហ្វេសប៊ុកថា ដកលុយពី ATM ធនាគារ ABA ទទួលបានលុយក្លែងក្លាយ (COPY ) នោះ ឥឡូវេនេះធនាគារបានចេញដោះស្រាយជូន និងបង្ហោះសារតបវិញថា៖ “សូមអរគុណលោក Jeremie Reb ដែលបានមកជួបក្រុមការងាររបស់យើងខ្ញុំកាលពីម្សិលមិញ និងផ្តល់ឱកាសឲ្យយើងខ្ញុំបង្ហាញនូវភស្តុតាងដែលបញ្ជាក់ថា ក្រដាសប្រាក់ដែលធនាគារបានដាក់ចូលទៅក្នុងម៉ាស៊ីន ATM គឺជាក្រដាសប្រាក់ពិត។សម្រាប់លោកអ្នកដែលមិនបានដឹងពីករណីនេះ៖ នៅថ្ងៃទី 11 ខែ មីនា យើងខ្ញុំបានឃើញមានករណីចោទប្រកាន់ពីលោក Jeremie Reb ដែលផុសនៅលើ Facebook របស់គាត់ អះអាងថា គាត់បានទទួលក្រដាសប្រាក់ 100 ដុល្លារ ពីម៉ាស៊ីន ATM របស់យើងខ្ញុំចំនួនពីរសន្លឹកដែលមានពាក្យថា COPY (ចម្លង) នៅលើក្រដាសប្រាក់នោះ។ គាត់បានធ្វើការដកប្រាក់ពីម៉ាស៊ីន ATM នៅថ្ងៃទី 22 កុម្ភៈ ដូច្នេះការអះអាងរបស់គាត់ត្រូវបានធ្វើឡើងក្នុងរយៈពេល 18 ថ្ងៃក្រោយឯណោះ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានឃើញផុសរបស់អតិថិជន យើងខ្ញុំបានអញ្ជើញគាត់មកជួបជាមួយក្រុមការងារ ហើយបានបង្ហាញគាត់ពីដំណើរការនៃការសើបអង្កេតផ្ទៃក្នុងរបស់យើងខ្ញុំ។

គាត់បានឃើញនូវភស្តុតាងដែលយើងបានផ្តល់ជូន ដែលបញ្ជាក់ថា ម៉ាស៊ីន ATM របស់ធនាគារ ABA មិនបានបញ្ចេញក្រដាសប្រាក់ដែលគាត់បានអះអាងនោះទេ។គាត់បានទទួលស្គាល់នូវភស្តុតាង និងបានទទួលយកលទ្ធផលដែលយើងបានផ្តល់ជូន។ ហើយគាត់បានផុសសារសូមអភ័យទោសដូចខាងក្រោម។យើងខ្ញុំសូមបញ្ជាក់ថា បាតុភាពនៃការចោទប្រកាន់អំពីក្រដាសប្រាក់មិនពិតនេះ បានកើតមានឡើងអស់រយៈពេល 7 ខែមកហើយ ហើយយើងខ្ញុំជឿ ជាក់ថាវាគឺជាផែនការទុច្ចរិត។ រាល់លទ្ធផលនៃការសើបអង្កេតរបស់យើងខ្ញុំបានបង្ហាញឲ្យឃើញថា ក្រដាសប្រាក់មានពាក្យ COPY ដែលពួកគាត់បានចោទ មិនមែនជាក្រដាសប្រាក់ដែលបានដកចេញពីម៉ាស៊ីនATM ឬបញ្ជររបស់ធនាគារយើងខ្ញុំឡើយ។

លោកអ្នកអាចចូលមើលសេចក្ដីបំភ្លឺជុំវិញការចោទប្រកាន់កន្លងមក ដែលយើងបានចេញផ្សាយនៅទីនេះ៖ https://goo.gl/ksGhMfដូច្នេះ យើងខ្ញុំសូមធ្វើការបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ ដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងវិបសាយសារព័ត៌មានដែលថាក្រដាសប្រាក់មានពាក្យ COPY ត្រូវបានដកចេញពីម៉ាស៊ីន ATM ឬបញ្ជរធនាគារយើងខ្ញុំ។ ហើយយើងខ្ញុំនឹងចាត់វិធានការចំពោះករណីចោទប្រកាន់បែបនេះក្នុងពេលអនាគតទៅតាមទំហំដែលផ្លូវច្បាប់អនុញ្ញាត។យើងខ្ញុំក៏សូមលើកទឹកចិត្តឲ្យអតិថិជនរបស់យើង យកបញ្ហាមកដោះស្រាយជាមួយធនាគារជាមុនសិន មុននឹងសម្រេចចិត្តផុសករណីអ្វីមួយនៅលើអនឡាញ។ ករណីដែលផុសដោយ Jeremie Reb ត្រូវបានសារព័ត៌មានអនឡាញមិនមានឈ្មោះស្ថាប័នអាជីវកម្មពិតប្រាកដមួយចំនួន យកទៅផ្សព្វផ្សាយដោយមិនត្រឹមត្រូវ មិនស្វែងរកការពិត និងដោយមិនមានការទាក់ទងមកធនាគារដើម្បីធ្វើការបកស្រាយឡើយ។ ក្រុមការងារផ្នែកច្បាប់របស់យើងនឹងសហការជាមួយអាជ្ញាធរអនុវត្តច្បាប់ដើម្បីធ្វើចំណាត់ការចំពោះការផ្សាយព័ត៌មានមិនពិត (Fake News) នេះ ហើយយើងខ្ញុំនឹងដាក់ពាក្យបណ្តឹងចំពោះវិបសាយទាំងអស់នោះ។សូមអរគុណ!”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: