រន្ធត់ស្ទើរស្រក់ទឹកភ្នែក!!! មិនគួរណាឪពុកបង្កើតធ្វើទង្វើរដ៍ឃោឃៅបែបនេះដាក់កូនស្រីខ្លួនឯងមករាប់ឆ្នាំចឹងសោះ

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន មិនដឹងថាមានក្មេងស្រីប៉ុន្មាននាក់ទេ ទទួលនូវទុក្ខដ៏ឈឺចាប់រកអ្វីប្រៀបមិនបានបែបនេះ ដោយលោកស្រីម៉ម សុម៉ាលី បានបង្ហោះសារថា “អារម្មណ៏មួយដែលឈឺចាប់បំផុតដែលនាងខ្ញុំជួបរយះពេលជិត ២៥ ឆ្នាំនេះពុកបង្កេីតរំលោភកូនកូនបង្កេីត រាប់រហូតភ្លេចថាមិនដឹងប៉ុន្មានដង កូនៗត្រូវឡេីងក្តីស៊ូរនឹងឪពុកខ្លួន ប្រឈមមុខនឹងពុកដែលបានបង្កេីត ពុកដែលធ្លាប់ថ្នាក់ថ្នម ពុកដែលធ្លាប់ការពារ ប្រែក្លាយមកជាពុកដែល រំលោភ ពុកដែលគំរាម ពុកដែលបានសំលឹងឃេីញហេីយខ្លាច វាប្រៀបបាននឹង មច្ឆុរាជដែលមកយកជីវិតកូនៗ ភាពឈឺចាប់ដែលយេីងស្មានមិនត្រូវគិតមិនដល់

កូនអេីយបេីអាចម៉ែម្នាក់នេះសុំឈឺជំនួសសូមចុកចាប់ជំនួស តែការពិតនៅតែជាការពិត ម៉ែមិនអាចឈឺជំនួសកូន មិនអាចឃាត់កូនមិនអោយឈឺ មិនអាចជំនួសកូនក្នុងការឈឺចាប់ម៉ែមានតែទឹកភ្នែកឈរអោបកូនដោយភាពឈឺចាប់ ខ្ញុំហត់ហេីយ ចង់ឈប់ហេីយ និយាយមិនចេញទេពេលនេះ មានតែទឹកភ្នែកហូរ តោះកូនៗទៅ មណ្ឌលយេីងវិញ យេីងទៅផ្ទះយេីង ផ្ទះតូចដែលកក់ក្តៅ អរគុណលោកតុលាការខេត្តដែលបានផ្តល់ភាពកក់ក្តៅ Tan Kimsour Monica DollyKa Keat ប៉ែន ចំរ៉ុង Kimcheat Hun អរគុណ Saryda Saryda”។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: