រំភើបចិត្តជំនួស!!! កូនអ្នកស្រុក ទឹកផុស ស្មូតកំណាព្យបានលេខមួយថ្នាក់ជាតិវិលមកផ្ទះវិញមានក្បួនដង្ហែទៀតផង

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នេះ បើយោតតាមហ្វេសប៊ុករបស់ “វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង” បានឲ្យដឹងថា “កូនអ្នកស្រុកទឹកផុស ស្មូតកំណាព្យបានលេខ១ថ្នាក់ជាតិ វិលមកផ្ទះវិញដោយមានក្បួនដង្ហែយ៉ាងអធិកអធម។ យុវសិស្ស សុខណារី នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីលេខ១ថ្នាក់ជាតិផ្នែក ស្មូតកំណាព្យ ក្នុងកម្មវិធីប្រកួតប្រជែងអាន ស្មូតកំណាព្យ តែងនិពន្ធពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅក្នុងទិវាជាតិអំណានលើកទី៤ ឆ្នាំ២០១៩៕”។ក្នុងនោះបើយោងតាម ហ្វេសប៊ុករបស់ មន្ទីរព័ត៍មានខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់បន្ថែម កាលពីម្សិលមិញផងដែរថា៖

“ដើម្បីលើទឹកចិត្តចំពោះជ័យលាភីស្មូត្រកំណាព្យ យុវតី សុខ ណារី ដែលបាននាំកិត្តិយស ដល់ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ការិយាល័យអប់រំស្រុក ដោយមានកិច្ចគាំទ្រ ពីលោកអភិបាលស្រុក កិច្ចសហការពី លោក អធិការ នៃអធិការដ្ឋាន នគរបាលស្រុក លោកមេឃុំ និងប្រជាពលរដ្ឋទាំងអស់ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នេះក្រុមការងាររបស់យើង បានរៀបចំ កម្មវិធីហែក្បួន បង្ហាញពីទឹកចិត្តអបអរសាទរ ជាមួយជ័យលាភី ដោយមានការចូលរួមពី តំណាងអភិបាលស្រុក អធិការដ្ឋាននគរបាល អាជ្ញាធរដែនដី ប្រជាការពារ សសសយក. ន៊យុវជនកាយរឹទ្ធ កាកាបាទក្រហាម លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ ពិសេស វត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជ័យ ចាប ដែលញ៉ាំងឱ្យកម្មវិធីនេះរឹតតែមានអត្ថន័យជ្រាលជ្រៅថែមទៀត។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: