ស្ទើរស្រក់ទឹកភ្នែក!!! លោកយាយប្រាប់ថា ចំណាស់នេះមិនដែលបានពិសារទុរេនទេ តុងយាំ បង្គារ ក៏មិនដែលស្គាល់ជាតិដែរ ពេលនេះបានស្គាល់ហើយ (មានវីដេអូ)

នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះ បងប្រុសម្នាក់ បានទៅជួបលោកយាយដ៏កំសត់ម្នាក់នេះហើយ។ ក្នុងនោះបើមើលតាមរយៈវីដេអូដែលបងប្រុសម្នាក់នេះបានបង្ហោះ ឃើញហើយសឹងតែស្រក់ទឹកភ្នែក ព្រោះឃើញគាត់ពិសារ ផ្លែទុរេន តុងយំា បង្គារ មើលទៅពិតជាឆ្ងាញ់ខ្លាំងណាស់។ បងប្រុសរូបនេះក៏បានបញ្ជាក់សារមួយក្នុងហ្វេសប៊ុករបស់គាត់ឲ្យដឹងផងដែរថា “លោក យាយ ប្រាប់ ថា ចំណាស់ នេះ មិនដែល បាន ពិសារ ទុរេន ទេ តុងយាំ បង្គារ ក៏ មិនដែល ស្គាល់ជាតិដែរ ពេលនេះបានស្គាល់ហើយ”។គួររំលឹកឡើងវិញផងដែរថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Līn Nëw បានប្រាប់ឲ្យដឹងថា “ឃើញvideo នេះហើយមានអារម្មណ៍យ៉ាងម៉េចដែរ ខ្ញុំខ្លោចចិត្តណាស់ ទឹកភ្នែកហូរមិនដឹងខ្លួន <ម៉ែហត់ ម៉ែឃ្លាន ម៉ែពិបាកណាស់កូន> Share 1 បើគិតថាម៉ែចាស់ទៅមិនអោយវេទនាដូចក្នុងvideo។ បញ្ចាក់៖ មានគេឃើញលោកយាយ នៅភូមិបឹងខ្នា ខេត្តពោធិ៍សាត់ បើបងប្អូនបានឃើញvideoនេះហើយ ស្គាល់គាត់ ជួយchatមកaccount ខ្ញុំផង មានអ្នកចង់ជួយលោកយាយ ដោយការគោរព ខ្មែរស្រលាញខ្មែរ បើមានប្រើពាក្យលើសលុបត្រង់ណា សុំការយោគយល់អធ្យាស្រ័យ”៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: