ពិតជាគួរអោយគោរពណាស់!!! ទោះជាក្លាយជាជំទាវក្តី ផាន់ ម៉ូនីកា នៅតែមានចរិកដដែល ជាមួយតារាក្នុងទ្រនុំចាស់

ភ្នំពេញ៖ ការបាត់មុខឈប់ប្រឡូក ក្នុងវិថីសិល្បៈរបស់អតីតតារាចម្រៀងសម្លេងស្រទន់ ប្រចាំផលិតកម្មសាន់ដេ អ្នកនាង ផាន់ ម៉ូនីកា បានធ្វើឲ្យហ្វេនអ្នកគាំទ្រ មានការនឹករឮកនាងជាខ្លាំង។យ៉ាងណាមិញទោះបីអ្នកនាង ផ្អាកឈប់ច្រៀងក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះ នៅតែរក្សាចំណងមិត្តភាព យ៉ាងស្និទ្ធស្នាលជាមួយនឹងមិត្តរួមអាជីព កាលពីមុនជានិច្ច ទោះពេលនេះ នាងមានងារជាជំទាវក៏ដោយ។

ជាក់ស្ដែង កាលពីខួបកំណើតលោក អ៊ីណូ ប៉ុន្មានថ្ងៃមុននេះ អ្នកនាងក៏មិនភ្លេចមកចូលរួមកម្មវិធី ដោយទឹកមុខញញឹម ថែមទាំងឆ្លៀតពេលថតរូបអនុស្សាវរីយ៍ យ៉ាងសប្បាយរីករាយជាមួយ តារាស្រីប្រុសដទៃទៀតផង។គួរបញ្ជាក់ដែរថា អតីតតារាស្រីប្រចាំផលិតកម្មសាន់ដេ អ្នកនាង ផាន់ ម៉ូនីកា បានចាកឆ្ងាយពីសិល្បៈ ក្រោយពីសម្រេចចិត្តរៀបការសាងគ្រួសារ ជាមួយនឹងស្វាមី ឯកឧត្តម គង់ សុខម៉េង ដោយសព្វថ្ងៃអ្នកនាង បានក្លាយជាជំទាវ និងជាថៅកែស្រី ហាងសម្លៀកបំពាក់ និងហាងស៊ុប យ៉ាងធំមួយ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: