សាហាវពេកហើយ!!! មន្ត្រីនគរបាល និងបក្សពួកចំនួន៥នាក់ ដែលបានដាក់ថ្នាំនារីដ៍ស្រស់ស្អាតម្នាក់រហូតស្លាប់បាត់បង់ជីវិត ពេលនេះត្រូវបានសមត្ថកិច្ច

កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែកបានចុះទៅឆែកឆេរទីតាំងខារ៉ាអូខេមួយកន្លែង យីហោឈ្មោះ «ម៉ីម៉ី» នៅក្នុងបន្ទប់លេខ ៧៧៧៧ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។ចំពោះប្រតិបត្តិការចុះឆែកឆេរទីតាំងខារ៉ាអូខេខាងលេីនេះ ក្រោយពីមានករណីនារីបម្រើការងារនៅទីនោះ បានបាត់បង់ជីវិតម្នាក់ និងធ្លាក់ខ្លួនឈឺចំនួន៣នាក់

ហេីយចំពោះមូលហេតុ គឺបង្កឡេីងដោយមន្រ្តីនគរបាល ច្រកទ្វាអន្តរជាតិក្អមសំណរ និងបក្ខពួកចំនួន៥នាក់ បានលាយថ្នាំជាមួយស្រា ឲ្យពួកនាងៗផឹក អមដោយវៃផងដែរ។បេីតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យទាំង ៥នាក់ បានចូលទៅច្រៀងខារ៉ាអូខេនៅកន្លែងកេីតហេតុខាងលេី បន្ទាប់ពីបានផឹកសុីច្រៀងរាំអស់មួយសន្ទុះរួចមក

ស្រាប់តែឈ្មោះ ទឹម វឌ្ឍនៈ បានយកថ្នាំ ចំនួន ២ដប ទំហំប៉ុនម្រាមដៃមក លាយជាមួយភេសជ្ជៈគោជល់ ហេីយក៏បានឲ្យពួកនាងៗផឹក។បន្ទាប់ពីបានផឹកអស់រយៈពេលប៉ុន្មាននាទីរួចមក ពួកនាងក៏ចាប់ផ្តេីមមានអាការៈធ្វើទុក្ខ ពិបាកក្នុងខ្លួន រួចក៏ដឹងដល់ម្ចាស់ហាង ក៏បានរាយការណ៍មកសមត្ថកិច្ច និងបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ៤នាក់ យកទៅសួរនាំបន្តទៀត និងម្នាក់ទៀតកំពុងតែរត់គេចខ្លួនផងដែរ។

ប្រភព៖ http://khmertoday.info

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: