មិនដឹងជាលាយស្អីខ្លះ!!! នគរបាលប្រឆាំងបបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំងផលិតឡេ គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតមួយកន្លែង ស្ថិតក្នុងខណ្ឌមានជ័យ

មិនដឹងជាលាយស្អីខ្លះ!!! នគរបាលប្រឆាំងបបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំងផលិតឡេ គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតមួយកន្លែង ស្ថិតក្នុងខណ្ឌមានជ័យ

ភ្នំពេញ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន សហការជាមួយមន្ដ្រីក្រសួងសុខាភិបាល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលពីអ្នកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ

បានចុះបង្ក្រាប ទីតាំងក្រុមហ៊ុនហុងថន ខសបេធីក ឯក ដែលផលិតឡេគ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតិ្ នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កំពុងធ្វើការត្រួតពិនិត្យនិងឆែកឆេរទីតាំងផលិតឡេខុសច្បាប់នេះ ដោយមិនទាន់បានបញ្ជាក់ថាមានគ្រឿងសម្អាងប្រភេទអ្វី ឬម៉ាកអីនោះទេ ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: