ពិតជារំភើបចិត្តជំនួស!!! បងប្រុសម្នាក់ បានឧបត្ថម្ភ ម៉ូតូកង់បី PASS APP ១គ្រឿង ទៅដល់លោកបូរ វិចិត្រ តាមការស្នើរសុំរបស់….

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក បុរសម្នាក់ដែលមានឈ្មោះ Vanny Seven បានប្រទះជួបលោក បូ វិចិត្រ ម្ចាស់បទ ប៊ិះស៊យ ហើយលោកបានសរសេរប្រាប់ឱ្យដឹងពីស្ថានភាពរស់នៅប្រចាំថ្ងៃ បន្ទាប់ពីរូបលោក បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ដោយមានខ្លឹមសារថា៖“លោក បូ វិចិត្រ ពុំសូវចេះមាត់ក មិនចេះត្អូញត្អែរពីជីវភាពដែលកំពុងលំបាក ប៉ុន្តែមានការជជីកសួរពីជីវភាព លោក បូ វិចិត្រ ក៏បានធ្វើការសំណូមពរចង់បានកង់បី ដើម្បីដោះស្រាយជីវភាព។

ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “ថ្ងៃនេះខ្ញុំបាន មកជួបបងប្រុស បូ វិចិត្រ ផ្ទាល់ហើយគាត់អាយ៉ែអោយគេនៅក្រោយផ្សាសុីឡឹបនៅក្បែរស៊ុបយាយម្លូរ គាត់គ្មានសំណូមពរអីទេក្រៅតែពីចង់បានកង់បីមួយដោះស្រាយជីវភាពប្រចាំថ្ងៃតែប៉ុណ្ណឹងទេបើសិនជាបងប្អូនខាងសិល្បៈបានឃើញហើយសូមជួយគាត់ផង”។យ៉ាងណាមិញ បន្ទាប់ពីបានឃើញព័ត៍មាននេះរួចមក កំពូលតារាចម្រៀង អ្នកនាង យិក ថិតរដ្ឋា ដែលរូបអ្នកនាងធ្លាប់ជាអតីតសមាជិកម្នាក់ក្នុងក្រុម EV Band នៃផលិតកម្ម រស្មីស្ទឹងសង្កែ (RSK) ដែលរូបអ្នកនាងផ្ទាល់ ក៏ជាមិត្ដភិក្ដ និងជាមិត្ដរួមក្រុម ជាមួយ លោក បូ វិចិត្រ បានធ្វើការលើកឡើងយ៉ាងដូច្នេះថា៖

“បើបងប្អូនអាណិតអាសូរដល់លោក ប៊ូ វិចិត្រ ដែលជាមិត្តរួមក្រុមរបស់ខ្ញុំក្នុងអតីតក្រុមចំរៀង EV Band បងប្អូនអាចទំនាក់ទំនងទៅបងស្រី ហេង សុវណ្ណា (សុវណ្ណា karaoke)ជាអតីតអ្នកដឹកនាំក្រុម និងជាអ្នកថតសំលេងអោយពួកយើងដែរព្រោះ ប៊ូ វិចិត្រ តែងតែទៅរកគាត់ដើម្បីជំនួយ ខ្ញុំក៏សូមអរគុណចំពោះសប្បុរសជនទាំងអស់ ទាំងក្នុង និងក្រៅប្រទេសទុកជាមុនដែលមានចិត្តអាណិតដល់ លោក ប៊ូ វិចិត្រ ទូរសព្ទ័ទំនាក់ទំនង 016 84 00 55 (បងស្រីសុវណ្ណា)”។ដោយឡែកស្រាប់តែមិននេះបន្ដិចដំណឹងដ៏ល្អមួយ សម្រាប់លោក បូ វិចិត្រ ដែលទើបតែទទួលបានមុននេះ

ដោយយោងតាមគេហទំព័រ ហ្វេសប៊ុក បងប្រុសម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុក ឈ្មោះ Ly Lay បានប្រាប់ឱ្យដឹងថា៖”តើមានសិល្បករប៉ុន្មាននាក់មានទឹកចិត្តដូចបងYuk Thet Rothadrdd? ខ្ញុំនឹងឧបត្ថម្ភPass App១គ្រឿងដល់បងប្រុស បូរ វិចិត្រ តាមស្នើសុំបងស្រី តើមានFriendsណាចង់ចូលរួមជាមួយខ្លះ? បើអត់មានfriendsឧបត្ថម្ភទេ ខ្ញុំឧបត្ថម្ភតែឯងហើយណា លេខកុងABAខ្ញុំដូចខាងក្រោម: 000396066”៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: