ស្នេហាអីក៍ចំលែកម៉េស!!! លង់ស្រលាញ់លោកគ្រូសង្ហា តាំងពី អាយុ១៣ឆ្នាំ តស៊ូលំបាកទើបចុងក្រោយ….

បរទេស៖ អាចចាត់ទុកបានថា ជារឿងស្នេហាដ៏កម្រទៅចុះ ដែលកូនសិស្សស្រីម្នាក់ បានធ្លាក់ក្នុងអន្លង់ស្នេហ៍លើលោកគ្រូរូបសង្ហារបស់ខ្លួន តាំងតែពីនាងរៀនថ្នាក់អនុវិទ្យាល័យ អាយុខ្ទង់១៣ឆ្នាំ រហូតដល់ធំពេញក្រមុំ តស៊ូជម្នះគ្រប់ឧបសគ្គ ទីបំផុតបានចាប់ដៃគ្នារៀបការសាងអនាគតគ្រួសារ យ៉ាងមានសុភមង្គល។ នាង Vinda Virginia និងលោក Erwin Pangailaកូនក្រមុំរូបស្រស់ នាង Vinda Virginia អាយុ ២០ឆ្នាំ បានរៀបមង្គលការកាលពីថ្ងៃទី៥ តុលា ឆ្នាំ ២០១៨ កន្លងទៅនេះ ជាមួយនឹងលោក Erwin Pangaila (អាយុ៣៤) ដែលជាអតីតគ្រូបង្រៀនរបស់នាង ថ្នាក់អនុវិទ្យាល័យ ខណៈទើបតែថ្មីៗនេះ រឿងរ៉ាវនៃប្រវត្តិស្នេហារវាងនាងរូបស្រស់ និងស្វាមីរូបសង្ហា ទើបតែត្រូវបានបើកបង្ហាញ ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គម។

នាងVinda Virginia និងលោក Erwin Pangaila បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា គូស្នេហ៍ប្តីប្រពន្ធថ្មីថ្មោងនេះ បានជួបស្គាល់គ្នាជាលើកដំបូងនៅសាលា SMP Negeri 2 Tenga ក្នុងរដ្ឋធានីចាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលកាលនោះនាង Vinda នៅជាសិស្ស និងមានអាយុខ្ទង់ ១៣ ១៤ឆ្នាំ តែប៉ុណ្ណោះ ខណៈឯលោក Erwin ដែលជាគ្រូបង្រៀនវិញ មានអាយុខ្ទង់ ២៧ឆ្នាំ។ កាលនោះ លោក Erwin បង្រៀននៅថ្នាក់ផ្សេងទេ ប៉ុន្តែក្រោយមកស្រាប់តែត្រូវបានចាត់តាំងឲ្យមកបង្រៀននៅក្នុងថ្នាក់របស់ Vinda ។

ជាមួយនឹងកាយសម្បទានមាំមួន រូបរាងស្រស់សង្ហាជាងគ្រូបង្រៀនណាៗបង្អស់នៅក្នុងសាលានោះ ទើបធ្វើឲ្យកូនសិស្សជានារីៗជាច្រើន ទាក់ចិត្តនឹងលង់ស្រលាញ់លើលោកគ្រូរូបនេះគ្រប់គ្នាៗ ហើយនៅក្នុងនោះក៏មាន Vinda ម្នាក់ផងដែរ ដែលបានធ្លាក់ក្នុងអន្លង់ស្នេហ៍លើលោកគ្រូ Erwin ។នាង Vinda Virginia និងលោក Erwin Pangailaដោយសារតែ ចិត្តស្រលាញ់បាត់មុខមិនបាននឹងលោកគ្រូ Erwin ខ្លាំងពេក Vinda នាងបានព្យាយាមប្រើគ្រប់វិធី ដើម្បីបានមានទំនាក់ទំនងជាមួយនឹងលោកគ្រូនេះ ដូចជាសួរសំណួរទៅមកជាច្រើន និងរៀនបន្ថែមពិសេសជាមួយលោកគ្រូ ក្នុងគោលបំណងចង់បើកបង្ហាញពីក្តីស្រលាញ់ ដែលនាងមានឲ្យលោក Erwin បានដឹង។ពិតជាមិនអត់ប្រយោជន៍មែន នៅទីបំផុតទំនាក់ទំនង និងភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរ ក៏បង្កើតបានជាចំណងស្នេហាចំពោះគ្នានឹងគ្នា និងក្រោយៗមកពួកគេទាំងពីរ ក៏បានណាត់ជួបគ្នាជាហូរហែតាំងពីរពេលនោះមក នាកំឡុងឆ្នាំ២០១១ ។

នាង Vinda Virginia និងលោក Erwin Pangailaផ្ទុយទៅវិញ ដំណើរស្នេហាខុសវ័យ ម្យ៉ាងបងជាគ្រូអូនជាសិស្សនេះ បានធ្វើឲ្យអ្នកទាំងពីររងនូវពាក្យរិះគន់យ៉ាងច្រើន ពីសំណាក់មនុស្សនៅជុំវិញខ្លួន និងមជ្ឈដ្ឋានខាងក្រៅ ខណៈអ្នកមួយចំនួនតិះដៀលថា វាគឺជាអំពើអសីលធម៌បំផុត សម្រាប់គ្រូបង្រៀនដែលទៅស្រលាញ់កូនសិស្សខ្លួនឯងបែបនេះ។ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ក៏មានអ្នកចំនួនខ្លះទៀត សម្ដែងការគាំទ្រចំពោះក្តីស្នេហ៍របស់អ្នកទាំងពីរ និងបានជូនពរល្អៗដល់ពួកគេផងដែរ។ រហូតបន្ទាប់ពីរយៈពេល ៧ឆ្នាំក្រោយមក នៅទីបំផុតចំណងស្នេហ៍ ពីសង្សារខុសវ័យ ខុសតួនាទីនេះ (គ្រូនិងសិស្ស) ក៏បានដឹកដៃគ្នាចូលរោងការយ៉ាងមានក្តីសុខ កាលពីថ្ងៃ៥ តុលា ខែមុននេះ។នៅក្នុងនោះ Vinda នាងក៏បានសរសេរពាក្យចេញពីចិត្ត នៅលើហ្វេសប៊ុក ដើម្បីប្រកាសប្រាប់ឲ្យគ្រប់គ្នាបានដឹងយ៉ាងដូច្នេះដែរថា៖«បងគ្រូ Erwin គឺជារាជបុត្រក្នុងបេះដូងអូន បងគឺជាស្នេហ៍ដំបូងបង្អស់សម្រាប់អូន ហើយបងក៏ជាស្នេហា (ឬបុរស) ចុងក្រោយបង្អស់របស់អូនដែរ!» ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: