ពិតជាគួរអោយសរសើរណាស់!!! ហេតុតែមិនចង់ខ្មាស់គេ បុរសម្នាក់បានទិញកង់ជូនបរទេសដែលបានបាត់កង់ពីថ្ងៃមុនដែលមានតំលៃរហូតទៅដល់….

ភ្នំពេញ៖ ជនជាតិបរទេស សញ្ជាតិបែលហ្សិកម្នាក់ អាយុ ២៥ឆ្នាំ បានបាត់កង់របស់ខ្លួនពេលមកដល់ទឹកដី ប្រទេសកម្ពុជា កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១៩នេះ ដោយបានពឹងឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជួយចែករំលែកនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដើម្បីស្វែងរកកង់មួយគ្រឿង ដែលខ្លួនបានបាត់នេះ ដែលត្រូវបានចោរលួចបាត់ម្ដុំផ្សារទួលទំពូង ហើយរហូតមកដល់ពេលនេះ មិនទាន់រកឃើញឡើយទេ។

ដោយសារតែការបាត់កង់នេះ អូសបន្លាយអស់យូរ បូករួមជាមួយសមត្ថកិច្ចស្វែងរកមិនឃើញទៀតនោះ យោងតាមរយៈគេហទំព័រ Khmernote បានប្រាប់ឱ្យដឹងថា៖”ខ្ញុំចង់ជួយគាត់ ជំរាបសួរបងប្អូន ពូមីង អ៊ំប្រុសអ៊ំស្រីទាំងអស់ជាទីគោរពអស់រយៈពេល ៧ថ្ងៃកន្លងទៅហើយ ដែលបុរសជនជាតិប៊ែលសុិចមួយរូបនេះ នៅរង់ចាំកង់របស់គាត់ ដើម្បីបន្តដំនើរទៅមុខចំនួន ៨ប្រទេសទៀត។ដូច្នេះខ្ញុំបាទគ្រាន់តែជា អ្នកជិះកង់ផ្លូវឆ្ងាយមួយរូបស្រដៀងនឹងគាត់ប៉ុណ្ណោះ ហើយមានគោលបំនងចង់ជួយគាត់នូវ ដំណោះស្រាយមួយនេះ ដើម្បីឲ្យគាត់អាចបន្តដំនើរបំពេញគំរោងរបស់ គាត់ដែលមិនអាចរង់ចាំបាន។អាស្រ័យហេតុនេះហើយ ខ្ញុំបានសម្រេចចិត្តរៀបចំ កង់មួយគ្រឿង ដែលមានលក្ខណៈទំនើបជាងកង់ គាត់ដែលបាត់នោះបន្តិច។

ប៉ុន្តែវាត្រូវនឹងទំហំ នៃកំពស់រាងកាយរបស់គាត់ (កំពស់របស់គាត់ ១.៩០ម៉ែត្រ ត្រូវនឹងកង់ទំហំ XL)។ កង់នោះមានតម្លៃ ១៤០០ដុល្លារ (ព្រោះដោយសារមិន អាចរកបានថោកជាងនេះ) មូលហេតុដែលខ្ញុំចង់បរិច្ចាគជូនគាត់ ពីព្រោះដោយសាររឿងនេះបាន កើតឡើងនៅក្នុងប្រទេសកម្ពុជាយើង។ ការពិតទៅ វាមិនមែនជាការទទួលខុសត្រូវ របស់ខ្ញុំនោះឡើយ ប៉ុន្តែវាគឺជាពត៌មានមិនល្អ នោះឡើយសំរាប់ប្រទេសយើងទាំងមូល ដូច្នេះខ្ញុំជាប្រជាជនខ្មែរមួយរូប គ្រាន់តែសុំចូលរួមឈឺឆ្អាលជា ចំនែកមួយនៃយើងរាល់គ្នា ជាចំនែកនៃការសំរួលសំរាប់បញ្ហាមួយនេះ។មកដល់ពេលនេះខ្ញុំក៏ បានជួបគាត់ហើយដែរ បានជូនគាត់ទៅទស្សនាកន្លែងខ្លះៗ ក្នុងទីក្រុងភ្នំពេញ ហើយកំពុងរៀបចំឲ្យគាត់បានទទួលកង់នោះឲ្យខានតែបាន (កង់នោះដាក់លក់នៅខេត្តសៀមរាប)។ ដូច្នេះសូមប្រិយមិត្តទាំងអស់មេត្តាជ្រាប ហើយក៏សូមអំពាវនាវដល់ សប្បុរសជនទាំងអស់បានជ្រាបថា លោកអ្នកអាចចូលរួម បរិច្ចាកតាមសទ្ធាបាន

ហើយខ្ញុំនឹងប្រកាសទទួល មូលនិធិមួយនេះនៅពេលក្រោយ គឺបន្ទាប់ពីគាត់បាន ទទួលកង់នោះហើយ ដោយមានបងម្ចាស់ ទំព័រមួយនេះជាសាក្សី ដោយបញ្ជាក់ជាមួយនឹងរូបភាពផងដែរ។ ខ្ញុំ គឺដើម្បីយើងរាល់គ្នាជាប្រជាជនខ្មែរ យើងរាល់គ្នា គឺដើម្បីប្រទេសជាតិយើង សូមអរគុណសំរាប់វត្តមានរបស់លោកអ្នក។ ពីប្រិយមិត្ត ខ្មែរណូត”៕

ទស្សនាវីដេអូទាំងអស់គ្នា៖

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: