ផ្តើមស្គាល់គ្នាពីការលេងហ្គេមនិស្ស័យស្នេហ៍ដាវទេព តែចុងក្រោយ ……….

សម័យនាពេលបច្ចុប្បន្ននេះជាសម័យបច្ចេកវិទ្យា អ្វីដែលកានតែភ្ញាក់ផ្អើលនោះគឺនាពេលថ្មីនេះមានស្នេហ៍ទើបភ្ជាប់និស្ស័យមួយគូកំពុងធ្វើឲ្យគេចាប់អារម្មណ៍ និងចែករំលែកបន្តជាច្រើននៅតាមរយៈបណ្តាញសង្គមហ្វេសបុក បន្ទាប់ពីកូនក្រមុំបានសរសេរប្រវត្តិស្នេហ៍ខ្លះៗនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយប្រាប់មូលហេតុថា ពួកគេបានស្គាល់គ្នា ស្រលាញ់គ្នាតាមរយៈការលេងហ្គេមនិស្ស័យស្នេហ៍ដាវទេព JXII។

តាមគណនីហ្វេសប៊ុករបស់កូនក្រមុំឈ្មោះ Yu Ra បានសរសេររៀបរាប់ទាំងមិននឹកស្មានថា ៖
#និស្ស័យស្នេហ៍ដាវទេពមែន❤️️🌹 បងហ៎ា😊Den នៅចាំទេ? ពីមុនយេីងត្រឹមជាអ្នកលេង JXIIដូចគ្នាទេ😒 ហេីយក៏មិនសូវ ត្រូវគ្នាដែរ ឌឺដាក់គ្នារហូតនឹង🤘 បងឯងវាយឬកណាស់ គេមានលុយ 💴 គេចូលLS MP ដាច់យប់រហូត🙂អូនចាំមេីលបងហៅអូនចូល Support អោយបងអត់😷 អត់ហៅមែន😑 ហេតុតែគេ 👌 តែពេលលេងយូរៗទៅ បងក៏ហៅអូនចូលដែរ ហេីយយូរៗទៅក៏ចាប់ផ្តេីមស្គាល់គ្នានិង លេងជាមួយគ្នា ក្លាយជាមិត្ត ហេីយក៏ស្រលាញ់ រហូតដល់ពួកយេីងបានភ្ជាប់ពាក្យនិងគ្នា👁💏 🌹តែឥឡូវដល់ថ្ងៃដែលពួកយេីងចូលរោងការហេីយ អារម្មណ៍ រំភេីបណាស់😍 តែអត់សូវបានលេងJXII សោះព្រោះរវល់ពេក

❤️️អរគុណណាស់ប្តីសំលាញ់🙏😘 ទីបំផុតយេីងទាំងពីរក្លាយជាប្តីប្រពន្ធពេញសិទ្ធហេីយ👰👱 មិនមែនត្រឹមតែការក្នុង JXII ទេ😩 តែពេលការហេីយអូនក៏នៅតែកាន់ ES Support បងដដែលទេ ទាំង AK JX VAINGLORY DOTA 😂😂 All Game ហ្ម៎ង រួមទាំងជីវិតគ្រួសារមួយនេះទៀត គឺអូនតែងតែគាំទ្រ ឈរនៅខាងបង ចាំជួយជាកំលាំងចិត្តបង ដរាបតទៅ គ្រាន់ពេលខ្លះលេង Noob តិច👆☺ អរគុណដល់Game ទាំងអស់ដែលធ្វេីអោយពួកយេីងបានស្គាល់គ្នា ស្រលាញ់ដល់ពេលនេះ ហេីយអាចដេីរដល់ផ្លូវមួយនេះ👫🌹👨💻👩💻ស្រលាញ់ទៅ Gamer មិនដែលធ្វេីអោយយេីងពិបាកចិត្តទេ☺ ចេះបែងចែកពេលវេលាសំរាប់យេីង❤️️មិនខ្លាចមានស្រីទេ ព្រោះរវល់លេងGame 🌹 Gamer គួរអោយស្រលាញ់ណាស់❤️️ តែអូនក៏ជាGamer ដែរណា😩👌៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: