មិនគួរអោយជឿ!!! ឧកញ្ញា ស្រី ចាន់ថន បានធ្វើរឿងមួយដល់ថ្នាក់ សំបូរ សោភ័ណ្ឌ ប្តូរចិត្តចង់ប្រកួត ឡើងវិញ ដោយសារតែ….

ភ្នំពេញ៖ ទាក់ទងនឹងរឿងលុយ១០០លានរៀល ធ្វើអោយផ្ទុះពេញបណ្តាញសង្គមហ៊្វេកបុក រហូតមុននេះបន្តិច ស្រាប់តែគេប្រទះឃើញសារដ៏រំភើបមួយ ដែលបានបង្ហោះចេញពីក្នុងហ្វេសប៊ុករបស់ កីឡាករកាយវប្បកម្ម សំបូរ សុភ័ណ្ឌ ដោយបានបញ្ជាក់ខ្លឹមសារដ៏មានន័យបំផុតមួយថា៖ “ខ្ញុំបាទសំបូរ សុភ័ណ្ឌជាកីឡាកាយវប្បកម្មមួយរូបកាលដើមឡើយខ្ញុំបាទមានការតូចចិត្តយ៉ាងខ្លាំងចំពោះការបាត់បង់នូវប្រាក់ រង្វាន់លើកទឹកចិត្ត១០០លានរៀលហើយក៏សំរេចចិត្តថានិងបោះបង់ការប្រកួតតំណាងឱ្យកម្ពុជាហើយ។ ព្រោះមានការខ្វះខាត

តែក្រោយពីមានបញ្ហា១នេះ កើតឡើង ក៏មាន លោកឧញ្ញ៉ា ស្រីចាន់ថន ដែលលោក មានចិត្តធម៌សប្បុរស បានជួយផ្គត់ផ្គង់ក្នុងការចំណាយ របស់អ្នកកីឡាកាយវប្បកម្មទាំងអស់ នៅពេលចេញទៅប្រកួត អាស្រ័យហេតុដូច្នេះហើយ ទើបធ្វើអោយខ្ញុំ ក៏ដូចជាកីឡាកាវប្បកម្មទាំងអស់ មានកំលាំងចិត្តរួបរួមគ្នា បន្តការងារ ជាមួយគ្នា ទៅមុខទៀត ដើម្បីប្រទេសជាតិ ជាចុងក្រោយខ្ញុំសូមតំណាងឱ្យកីឡាកាយវប្បកម្មទាំងអស់ សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុតចំពោះលោក ឧកញ៉ា ស្រីចាន់ថន សូមអោយលោកមានសេចក្តីសុខចំរើន ទទួលទានមានបាននិង មានសុខភាពល្អ អរគុណលោកឧកញ៉ាចំពោះក្តីស្រលាញ់មួយនេះខ្ញុំទាំងអស់គ្នានិងចងចាំជានិច្ច”។

ក្នុងនោះគេក៏បានឃើញ ឧកញ៉ា ស្រី ចាន់ថន បន្ថែមថា “យើងទាំងអស់គ្នាគួរដឹងថា វប្បធម៌ និងកីឡា គឺជាដួងព្រលឹងដែលបង្ហាញ អំពីអត្តសញ្ញណជាតិយើង ហេតុនេះហើយ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំមិនអាចអោបដៃឈរមើល ប្អូនៗកីឡាកដើរចេញ ងាកទៅរកជំនួយពីបរទេសនោះទេ… ថ្ងៃនេះប្អូនប្រុស សំបូរ សុភ័ណ កីឡាករផ្នែកកាយវប្បកម្ម ដែលជាម្ចាស់មេដៃពីរជំនាន់ បានមកទំនាក់ទំនងជួបជាមួយខ្ញុំផ្ទាល់ ដោយក្តីអានិតអាសូរដល់ប្អូនកីឡាកររូបនេះ ដែលគាត់បានជួយលើកកិត្តិយសជូនជាតិមួយផ្នែកក្នុងវិស័យកីឡា ហើយក៏បាននាំយកមេដៃជូនជាតិនាពេលថ្មីៗកន្លងមកនេះផងដែរ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករខ្មែរយើង ដែលមានស្នាដៃជូនជាតិមាតុភូមិ ក៌ដូចជាចូលរួមចំនែកក្នុងការលើកស្ទួយដល់វិស័យកីឡាជាតិ ខ្ញុំនឹងជួយពួកគាត់ តាមលទ្ធភាពអ្វីដែលខ្ញុំអាចជួយគាត់បាន ហើយនឹងអោយគាត់ចូលរួមក្នុងក្លឹបរបស់ខ្ញុំផ្ទាល់ ដើម្បីមើលថែ និងជួយគាំទ្រដល់ពួកគាត់បន្តក្នុងវិស័យកីឡាមួយនេះ…។”៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: