ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន!!! ធីតា បើខ្ញុំស្លាប់មកបុណ្យខ្ញុំអត់? គាត់ស្អប់រូបរាងរបស់គាត់ណាស់ ហើយថែមទាំងនិយាយថា….

យោងតាមប្រភពរបស់ប្អូនស្រីដែលមានឈ្មោះលើគណនីហ្វេសបុកថា Thida Chhem បានសរសេររៀបរាប់ទាំងទុក្ខសោក អំពីការបាត់បង់មិត្តភក្តិម្នាក់ថា៖ ព្រោះតែត្រកូលយើងដូចគ្នាទើបប្រលងបាក់ឌុប ប្រលងគ្រូអនុ គ្រូបឋមជាមួយគ្នារហូត។ ស្រណោះសម្ដីណាស់ខលម៉ោសួររហូតធីតាកាលណាមកលេងខ្ញុំបែកគ្នាយូរហើយធីតាឯងមានម៉ូតូជិះស្រួលទៅស្រួលម៉ោខ្ញុំមាឌធំពេកឡានគេពិបាករកកន្លែងឲជិះណាស់។

ធីតាក្រូចថ្លុងទុំ ហើយមកលេងម៉ោខ្ញុំទុកឲញ៉ាំ។ ធីតាអើយខ្ញុំបែបរស់មិនយូរទេរាល់ថ្ងៃពិបាកដកដង្ហើមណាស់ មកលេងខ្ញុំឲហើយម៉ោប្រយត្ន័អត់បានជួបមុខខ្ញុំជាលើកចុងក្រោយ។ធីតាបើខ្ញុំស្លាប់មកបុណ្យខ្ញុំអត់?????ខ្ញុំសុំទោសដែលខ្ញុំបានទៅត្រឹមតែនៅពេលដែលសុគាបិទភ្នែកជិតឈឹងលែងឃើញអ្វីទាំងអស់ មិននឹកស្មានថាលឿនចឹងគិតថាភ្ជុំនឹងឆ្លៀតទៅលេងប៉ុន្តែ។ ម្ដាយគាត់និយាយថាមុនស្លាប់គាត់សុំលាងជើងពុកម៉ែគាត់យកមកផឹកព្រោះជាតិនេះគាត់ជំពាក់កម្មពុកម៉ែច្រើនណាស់ឲពុកម៉ែពិបាកដោយសារគាត់រហូត។

រៀនបានប្រលងជាប់បាក់ឌុបខំឡើងរៀនបន្តបានតែ1ឆ្នាំក៏ឈប់ព្រោះគ្មានលទ្ធភាព។ខំដាក់ពាក្យប្រលងគ្រូតែមិនជាប់។ខំទៅរៀនអង់គ្លេសកុំព្យូទរ័បានចេះបានសញ្ញាបត្រ័ប៉ុន្តែកាយសម្បទាមិនដូចគេទើបរកការងារមិនបានធ្វើ។ លើសពីអាណិត គាត់ស្អប់រូបរាងរបស់គាត់ណាស់គាត់ប្រាប់ថាពេលគាត់ស្លាប់ឲយកគាត់ទៅដុតឲអស់កុំឲសល់កើតជាតិណាៗកុំឲចឹងទៀតប៉ុន្តែអ្នកផ្ទះមិនអាចបំពេញបំណងឲគាត់បាន។ ជាតិក្រោយសូមឲសុគាកើតមកមានរូបរាងស្អាតបាតដូចគេដូចឯងមានសុខភាពល្អអាយុវែងរៀនពូកែកុំមាឌធំខ្លាំងចឹងពេកអីពិបាកណាស់៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: