ស្គាល់គាត់អត់? តារាចំរៀង កូនបី មង្គល ទីណា រំពឹងបទថ្មីទទួលបានការគាំទ្រខ្លាំង ដោយសារតែ….(មានវីដេអូ)

ភ្នំពេញ៖ ក្រោយបាត់មុខមួយរយៈពេលនេះតារាចម្រៀងកូនបី មង្គល ទីណា បានលេចមុខជាម្តងទៀតជាមួយនឹងការបង្ហាញបទចម្រៀងថ្មី នៅក្នុងផលិតកម្មថោន ។ មង្គល ទីណា រំពឹងបទចម្រៀងថ្មីៗរបស់លោក នឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ។ ចង់ដឹងពីរោះបែបណាទស្សនាវីដេអូទាំងអស់គ្នា ។ក្រោយស្ងប់ស្ងាត់សកម្មភាពសិល្បៈពេលនេះតារាចម្រៀង មង្គល ទីណា បានបង្ហាញនូវបទចម្រៀងថ្មីដែលមានដូចជាបទ «Feeling Sad » ដែលនិងចេញ MV នៅក្នុងថ្ងៃទី ២៩ ខាងមុខនេះ ។ ដើម្បីឱ្យ្កាន់តែប្លែក មង្គល ទីណា ក៏បានចាប់ដៃគូជាមួយប្អូនស្រី អេនីហ្សាម ជាលើកដំបូងផងដែរ ។

ក្នុងនោះក៏មានហ្វេនៗជាច្រើនបានស្វាគមន៍ចំពោះការវិលត្រលប់មកវិញរបស់តារាចម្រៀងកូនបីរូបនេះ ។គេចាំបានថាកាលពីប៉ុន្មានខែមុនមានការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រក្រោយពីឃើញលោក មង្គល ទីណា មានភរិយា និង មានកូនដល់ទៅ បីនាក់ផងដែរ ។ ខ្លះលើកជាចម្ងល់ថាតើ មង្គល ទីណា រៀបការតាំងពីពេលណា ? ទើបស្ងាត់ៗមានកូនដល់ទៅបីនាក់បែបនេះ ។ ភរិយារបស់ មង្គល ទីណា ត្រូវបានគេដឹងថាជាអ្នកជំនួញរស់នៅខេត្តកោះកុង ។ពេលនេះ មង្គល ទីណា ក៏លែងលាក់លៀមពីជីវិតគូរបស់លោកទៀតហើយ ។ ជារឿយៗ លោកតែងបង្ហាញរូបភាពស្វីតស្វីតជាមួយភរិយាដល់ អ្នកគាំទ្រឱ្យបានឃើញដែរ ៕

ទស្សនាវីដេអូទាំងអស់គ្នា៖

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: