រន្ធត់ចិត្ត!!!បងប្រុសម្នាក់បង្ហោះរូប អមជាមួយសារ អានហើយចាក់ដោត ធ្វើអោយអ្នកភ្ញាក់ស្មារតី…

រន្ធត់ចិត្ត!!!បុរសម្នាក់ទើបតែបាត់បង់លោកយាយជាទីស្រលាញ់របស់ខ្លួន ហើយបានបង្ហោះរូប អមជាមួយខ្លឹមសារ ក្រោយអានចប់អាចធ្វើអោយអ្នកទាំងអស់គ្នាភ្ញាក់ស្មារតីគ្រប់គ្នា។ ដោយលោកបានបង្ហោះលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Meng Lob ថា៖«ហេតុអ្វីពេលនេះសល់ត្រឹមតែរូបថតយ៉ាងស្រស់ញញឹម (ចៅសូមទោសលោកដែលចៅម្នាក់នេះទៅមិនទាន់ដង្ហើមចុងក្រោយ😰😓😥😭😭) 24/1/2019/😥😰។»ខ្លឹមសាររូបខាងក្រោម ដែលអាចចាក់ដោតចិត្តលោកអ្នក៖

១) កាលពីក្មេង ចង់ទិញរបស់ជូនពុកម៉ែតែគ្នានប្រាក់ ។

២)ពេលធំធ្វើការបានប្រាក់ ចង់រក ពុកម៉ែ តែគ្នានពេល។

៣)ជីវភាព ប្រសើឡើង មានទាំងប្រាក់និងពេលវេលា បែរជាគ្នាន វត្តមានរូបម៉ែ ពុក សូមត្រូវចាំណាកូនណា។

យើងចែករំលែករឿងនេះ ដោយសារតែការបង្ហោះមួយនេះ នឹងអាចធ្វើអោយមនុស្សជាច្រើនអាចភ្ញាក់រលឹក និងគិតគូរដល់អ្នកមានគុណរបស់ពួកគេ និងមិនបណ្ដោលអោយហួសពេលឡើយ ដែលអាចនាំអោយមានពាក្យថា ស្ដាយក្រោយ ។ សុំទោសដល់ម្ចាស់រូប និងចូលរួមរំលែកទុក្ខផងដែរ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: