យូរហើយអត់ដែរដឹងសោះ!!! ភរិយា របស់អ្នក ឧកញ្ញា ហុង ពីវ ការពិតគាត់ជាអតីត……

ភ្នំពេញ៖ ភរិយាដ៏ស្រស់សោភារបស់អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មីគឺអ្នកនាង លី យ៉ាណាបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តថ្មីរឿង”ចន្ទ្រា”កាលពីថ្មីៗនេះ។ នាងត្រូវបានគេទម្លាយថា គឺជាអតីតតារាបង្ហាញម៉ូដ និងជាម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតបង្ហាញម៉ូដមួយកាលពីប៉ុន្មានឆ្នាំមុន។ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះគេសង្កេតឃើញវត្តមាន អ្នកនាង លី យ៉ាណា បានបង្ហាញខ្លួនជាញឹកញាប់ និងពេញមុខពេញមាត់ ក្នុងនាមជាភរិយាអ្នកឧកញ៉ា ហុង ពីវ ក្នុងកម្មវិធី និងការងារសង្គមមួយចំនួនជាហូរហែរ។

ទោះជាយ៉ាងណាមិនមានអ្នកដឹងសុះសាយនោះទេថា នាងគឺជាអតីតតារាបង្ហាញម៉ូដ និងជាម្ចាស់ជ័យលាភីក្នុងកម្មវិធីបង្ហាញម៉ូតមួយកាលពីឆ្នាំ២០១១។ប្រភពពីអ្នកសិល្បៈម្នាក់លើកឡើងថា លី យ៉ាណាគឺជាអតីតម្ចាស់ជ័យលាភីលេខ២ នៃកម្មវិធីប្រឡង Super Models របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣កាលពីឆ្នាំ២០១១។ នាងត្រូវបានអ្នកផលិតកម្មវិធីសិល្បៈកោតសរសើរពីរូបសម្រស់ និងកម្ពស់មិនចាញ់តារាលំដាប់អន្តរជាតិនោះទេ ប៉ុន្តែក្រោយទទួលបានជ័យលាភី នាងហាក់មិនទទួលបានឱកាសច្រើនក្នុងការងារសិល្បៈឡើយ ដែលជាហេតុ មិនធ្វើឲ្យទស្សនិកជនជាច្រើនបានស្គាល់នាង។

ក្រោយបាត់មុខមួយរយៈពេលនាងបានបង្ហាញមុខជាថ្មី ប៉ុន្តែមិនស្ថិតក្នុងឋានៈជាសិល្បករទេ គឺក្នុងនាមជាភរិយាអ្នកឧកញ៉ាដ៏សម្បូរទ្រព្យ និងមានចិត្តសប្បុរស ហើយត្រូវបានអ្នកនៅជុំវិញហៅថាជាលោកជំទាវពេញមាត់។សិល្បករខាងលើបញ្ជាក់ថា លី យ៉ាណា បានប្រែប្រួលរូបរាងដោយរាងមានសាច់ជាងមុនបន្តិច ប៉ុន្តែនាងនៅតែស្អាត បើទោះបីជានាងមានកូនស្រីវ័យជាង១ខួបម្នាក់ទៅហើយក្តី។

អ្វីដែលគួរឲ្យកោតសរសើរគឺនាងតែង រក្សាស្នាមញញឹម និងភាពរួសរាយរាក់ទាក់ ស្រគត់ស្រគុំដដែល។ មានការលើកឡើងដែរថា ជីវិតរបស់អតីតតារាបង្ហាញម៉ូដរូបនេះបានប្រែប្រួលទាំងស្រុងក្រោយពីនាងជំពប់ស្នេហ៍ជាមួយអ្នកឧកញ៉ាល្បីឈ្មោះខាងជំនួញដីធ្លី និងផ្ទះសម្បែងខាងលើ។ជាញឹកញាប់នាងតែងមានដំណើរកម្សាន្តក្រៅប្រទេសជាមួយនឹងក្រុមគ្រួសារ ដែលក្នុងនោះគេក៏បានឃើញមានដំណើរកម្សាន្តទៅក្រៅប្រទេសជាមួយអ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ស្រីតូច ចំណានផងដែរ។ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយដែរថា មូលហេតុដែលនាំឲ្យអតីតតារាបង្ហាញម៉ូដរូបនេះបានជួបប្រសប់ជាមួយនឹងអ្នកឧកញ៉ា ហុង ពីវ នោះតាមរយៈអ្វីនោះដែរ ហើយគេក៏មិនដែលដឹងដែរថា នាងរៀបការចាប់តាំងពីពេលណានោះដែរ ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: