យូ ឌីស្កូ បានរំលឹកគុណដល់សប្បុរសជន ជាពិសេសសម្តេចតេជោ និងសម្តេចគតិព្រឹត្តិបណ្ឌិត ថាដូចឱពុកម្តាយទីពីរដែលបានផ្តល់ជីវិតថ្មី

តារាសម្តែងប្រុសលោក យូ ឌីស្កូ បានធូរស្រាលពីជម្ងឺធ្ងន់ធ្ងរហាក់បីដូចជារស់មានជីវិតម្តងទៀត យ៉ាងណាមិញក្រោយពីជាសះស្បើយ លោក យូឌីស្កូ បានប្រឡូកក្នុងសិល្បៈដើម្បីរកចំណូលឡើងវិញ លោកក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស សិល្បករ សិល្បការិនី និងជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន នឹងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលមានចិត្តសន្តោសប្រណីដល់លោក។

ដោយលោក យូ ឌីស្កូ បានសរសេររៀបរាប់ថា៖ “រយៈពេលមួយឆ្នាំហេីយដែលខ្ញុំបានទទួលការវះកាត់ប្តូរក្រលៀន ហេីយក៏ជាជីវិតថ្មីមួយដែលខ្ញុំរស់បានមួយឆ្នាំកន្លងមក។ ខ្ញុំបាទក៏សូមអរគុណដល់បងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងប្រទេសក្រៅប្រទេសនិងសិល្បករ សិល្បការិនី ដែលតែងតែលេីកទឹកចិត្តខ្ញុំអោយកំលាំងចិត្តខ្ញុំថែមទាំងបរិច្ចាគថវិកាផ្ទាល់ខ្លួនតិចក្តីច្រេីនក្តីជួយអោយខ្ញុំមានថ្ងៃនេះមកវិញ។ ហេីយអ្វីដែលមិនអាចកាត់ថ្លៃបាននុះគឺ គុណដ៏ធំមហាសាលគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹង សម្តេច គតិព្រឹត្តិបណ្ឌិត ប៊ុន រានី ហ៊ុន សែនដែលលោកទាំងពីរបានជួយស្រោចស្រង់អាយុជីវិតកូនមួយនេះ

អោយរស់ឡេីងវិញ។ លោកជាលោកឱពុកអ្នកម្តាយទីពីរដែលបានផ្តល់ជីវិតថ្មីអោយកូន កូនសូមអរគុណដល់ទឹកចិត្តដ៏ល្អប្រពៃដែលមិនអាចកាត់ថ្លៃបាន”។
គួររំលឹកថាកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ តារាសម្តែង និងជាតារាម៉ូឌែលដ៏ល្បីឈ្មោះ លោក យូ ឌីស្កូ បានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយសារតែមានជំងឺដូចជាបញ្ហាក្រលៀនទាំងពីរ ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់។ ដោយលោកទទួលបានជំនួយពីសប្បុរសជននានា និងធ្វើការព្យាបាលវះកាត់ប្តូរក្រលៀនចំណាយអស់ទឹកប្រាក់ប្រមាណជា៥ម៉ឺនដុល្លារអាមេរិក៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: