រំភើបចិត្តជំនួស!!! កំពុងញ្ញុំអាហារ ឃើញលោកតាវ័យខ្ទង់ ៨០ផ្លាយ លក់ផ្កា ទាំងកណ្ដាលយប់ រួចគាត់សួរថា តើ…

គួរអោយសរសើរម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Maa SoRoth ដែលបានបង្ហោះសារដោយភ្ចាប់ជាមួយ រូបភាពលោកតាកំសត់ម្នាក់ថា៖ «នាងខ្ញុំមិនមែនជាអ្នកមានទ្រព្យ ស្តុកស្ដម្ភ អីដូចគេនោះទេហើយក៌មិនដែលធ្វើបុណ្យគ្រាន់តែថតចង់ល្បីនោះដែល ព្រោះនាងខ្ញុំធ្វើបុណ្យច្រើនលើសលុប រាប់មិនអស់នោះទេ មិនថាតិចក្ដីច្រើនក្ដី គឺធ្វើរហូតព្រោះតែមានចិត្តអាណិត សណ្ដោសប្រណី ដល់អ្នកដែលខ្សត់ខ្សោយ ជាងខ្លួន ដូចលោកតាម្នាក់នេះជាដើមដោយថ្ងៃមួយនាងខ្ញុំបានចូលញាំអាហារនៅក្នុងហាង1កន្លែងនៅខេត្តសៀមរាម

ក្នុងនោះក៏មានមនុស្សម្នា ជាច្រើនដែលអង្គុយញាំនៅទីនោះ ដោយលែកក្រលែកមើលលោកតា ចំនាស់ម្នាក់នេះ ដែលមានវ័យខ្ទង់80ផ្លាយទៅហើយ ដើរលក់ផ្កា ទាំងកណ្ដាលយប់ ហើយមើលទៅជើងគាត់ឡើងហើម ហើយមានរបួស ថែមទៀតលោកតាចាសខ្លាំងហើយ លោកតា ដើរតាំងពីមុខទ្វារចូលមកដល់ក្រោយ ដើរទាំងឈឺជើងដើរ ទាំងត្រដាមត្រដួសដើម្បីមកសួរអ្នកអង្គុយញាំអាហារនៅទីនោះថាមានអ្នកណាចង់ទិញផ្កាគាត់ទេតែចំលើយគឺគ្មានអ្នកណាទិញ បើសូម្បីតែឆ្លើយនិងគាត់ក៌មិនឆ្លើយផង ពេលឃើញដូចនោះ ក្នុងចិត្តខ្ញុំក្តុកក្តុលក្រៃលេង ដោយគិតថា គ្មានអ្វីដែលអាក្រក់ជាងសត្វមនុស្សនោះទេ

ព្រោះគ្រប់គ្នានៅទីនោះ ចូលញាំអាហារម្ដង បើគិតជាលុយ 50$-80$ ដែលហើយពេលខ្លះញាំមិនអស់សល់ចោលពេញនិង តែគ្រាន់តែលោកតា គាត់ដើរលក់ផ្កា តំលៃត្រឹមតែ 1000៛-2000៛ អត់ទិញទេតាមិចក៌ចិត្តដាច់ម្លេស និយាយហើយមិនមែននាងខ្ញុំ ជាអ្នកមានអីនោះទេគ្រាន់តែមានចិត្តអាណិតដល់លោកតា ពេលដែលជួយទិញផ្កាលោកតាហើយ ហើយក៌បានជូនថវិការគាត់បន្តិចបន្តូច ពេលនោះមើលទៅលោកតា ត្រេចអរខ្លាំងណាស់ ព្រោះលោកតាថា ប៉ិននេះលោកតាមានលុយទិញថ្នាំអោយយាយហើយព្រោះលោតាលក់អត់ដាច់ទេម៉ាងៃហើយ

ពេលនោះគ្រាន់តែលឺលោកតានិយាយចឹងភ្លាមក្នុងចិត្ត ក៏មានអាម្មណ៏អួលដើមក និយាយអីមិនចដញ បានត្រឹមតែអាណិត ពុកគេពុងយើង ធ្វើគ្រប់យ៉ាងដើម្បីកូនៗ តែពេលកូនដុសស្លាបហើយក៌ទុកអ្នកទាំង2ចោលចុងក្រោយគ្រាន់តែចង់និយាយទៅកាន់មនុស្សមួយចំនួនតូច បើខ្លួនមានបានហើយ គួរតែងាកមើលអ្នកដែលក្រខ្សត់ជាងខ្លួនផង កុំមើលងាយនិង វាយតំលៃគេពេក»៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: