ព្រឺក្បាល!!! បុរសចុងក្រោយគេ ដែលរួចផុតជីវិត ពីឧបទ្ទវហេតុរលំអាគារ៧ជាន់ បាននិយាយរៀបរាប់ពីហេតុការណ៍ ដែលគាត់ជាប់ក្នងគំនរអាគារលំរយះពេល៣ថ្ងៃថា….

សោដនាដកម្មដ៏សាហាវ សម្លាប់មនុស្សក្នុងមួយពព្រិចភ្នែក លេីករណីឧបទ្ទវហេតុបាក់រលំអគារកម្ពស់ ៧ជាន់ បានកេីតឡេីងកាលពីវេលាម៉ោងជិត៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានធ្វើប្រជាជនខ្មែរទូទាំងប្រទេស មានអារម្មណ៍ក្តុកក្តួល និងក្រៀមក្រំបំផុត។គួរបញ្ជាក់ដែរថា ប្រតិបត្តិការក្រុមអ្នកសង្គ្រោះជនរងគ្រោះ ដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា អ្នកស្លាប់មានចំនួន២៨នាក់ និងអ្នករបួស២៦នាក់ ដែលកំពុងត្រូវបានធ្វេីការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

ចំណែកឯសពអ្នកស្លាប់ក៏ត្រូវបានដឹកមកស្រុកកំណេីតដេីម្បីធ្វើបុណ្យទៅតាមប្រពៃណី។ដោយឡែក ក្នុងសោដនាដកម្មដ៏អាក្រក់នេះដែរ នាថ្ងៃចុងក្រោយនៃការបិទបញ្ចប់ការរុករកជនរងគ្រោះនៅក្រោមអគារបាក់រលំនោះ ស្រាប់តែមានបុរស២នាក់ បាននៅមានជីវិត ដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីក្រុមអ្នកសង្គ្រោះ និងមហាជនខ្មែរនៅទូទាំងប្រទេសនោះ។ក្នុងនោះដែរ ជនរងគ្រោះចុងក្រោយទាំង២រូប ដែលបានរួចផុតពីការស្លាប់នោះបានមានការបញ្ជាក់ថា៖ «មុនពេលកើតហេតុ រូបគាត់និងក្មួយ បានសម្រាកនៅជាន់ទី២នៃអគារដែលបាក់រលំ

លុះគាត់បានភ្ញាក់ពីដំណេកនៅម៉ោង៤ទៀបភ្លឺ ពេលនោះស្រាប់តែឮសំឡេងបាក់មកជាបន្តបន្ទាប់ តែបានបាវអង្ករទ្រដែក និងសំណងដែលបាក់នោះ ទេីបអាចរួចផុតពីជីវិត។ក្រោយមកទៀត ដោយសារតែមានភាពចង្អៀតពេក ទេីបបុរសម្នាក់ដែលត្រូវជាក្មួយប្រុស បានមានការព្យាយាមរេី ដែលធ្វេីឲ្យខ្យល់ដកដង្ហេីមកាន់តែខ្សោយទៅៗ បន្ទាប់មកទៀត ក៏ស្ងាត់បាត់សម្លេងតែម្តងទៅ ជាហេតុដែលធ្វេីឲ្យពួកគេទាំងពីរគិតថា

ប្រហែលជាមិនមានសង្ឃឹមរស់ទេ។ណាមួយក្លិនស្អុយក៏បានជះក្លិនមកលេីពួកគេទៀត ដែលធ្វេីឲ្យពួកគេកាន់តែមានការពិបាកទ្រាំជាខ្លាំង។ ក្នុងហេតុការណ៍នោះ ពួកគេបានគិតថា ពេលដែលស្លាប់ទៅ មិនដឹងថាកូន និងក្រុមគ្រួសារមានជីវិតរស់នៅបែបណានោះទេ តែអ្វីដែលនឹកស្មានមិនដល់ ពួកគាត់អាចរស់រានមានជីវិតបាន ដោយក្រុមអ្នកសង្គ្រោះបានជួយដល់ពួកគេបានទាន់ពេលវេលា ពិតជាមហាសំណាងមែន។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: