ស្រស់ស្អាតណាស់!!! ជាច្រើនសន្លឹករបស់ រឿន ណាត បង្ហាញខ្លួនក្នុងទឹកដីខេត្តសៀមរាប ពិតជាស្រស់ស្អាតកប់តែម្តង

សៀមរាប៖ មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន អតីតបេក្ខភាពបវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជា កញ្ញា រឿន ណាត នោះ។ចំណែកកាលពីពេលកន្លងទៅនេះ គេប្រទះឃើញ រឿន ណាត បានបង្ហាញខ្លួន ក្នុងខ្សែភាពយន្ត អប់រំខ្លី មួយក្រោមចំណងជើងថា “រឹងមាំ” ដែលមានរយៈពេល ជិត៤០នាទី ជាមួយការសម្តែង យ៉ាងល្អឥតខ្ចោះ សឹងតែធ្វើឲ្យអ្នកទស្សនា ស្ទើរមិនគួរឲ្យជឿង ថា អតីតបេក្ខភាពរូបនេះសម្តែងបានល្អបែបនេះសោះ មានទាំងកំសត់ ស្រក់ទឹកភ្នែក យ៉ាងសមបំផុត លាយឡំ ជាមួយការដាក់អារម្មណ៍មនោសញ្ចេតនា យ៉ាងចាក់ដោតផងដែរ។

រីឯប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ រឿន ណាត បានបង្ហោះរូប ជាច្រើនសន្លឹក នៅក្នុងទឹកដី ខេត្តសៀមរាប ជាមួយទិដ្ឋភាពស្រស់ស្អាត គួរឲ្យគយគន់ខ្លាំងណាស់ ហើយក៏ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងហ្វេសប៊ុក ជាច្រើនលាន់មាត់ សរសើរសឹងតែគ្រប់គ្នា រហូតដល់ថ្នាក់ធ្វើឲ្យអ្នកខ្លះនិយាយលេងសើចថា “សាំណាស់មួយប៉ុស្តិ៍ណាក៏គួរអោយស្រលាញ់ដែរ”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាកម្រងរូបភាពស្អាតៗរបស់ រឿន ណាត ខាងក្រោមនេះ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: