ស្រស់ស្អាតខ្លាំងណាស់!!!យុវតីមួយមួយក្រុមបាននាំគ្នាស្លៀកឈុតពណ៍ស្វាយ ចូលរួមពិធីមង្គលការមិត្តភក្តិ កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង….

វាជាការពិតណាស់ការតុបតែងខ្លួន គឺពិតជារឿងសំខាន់ និងចាំបាច់ណាស់ សម្រាប់មនុស្សទូទៅ ប៉ុន្ដែប្រសិនបើ អ្នកជាមនុស្សស្រីវិញនោះ ការតុបតែងរាងកាយ និងការស្លៀកពាក់ គឺរឹតតែសំខាន់ខ្លាំងណាស់ យើងមិនអាចស្លៀកពាក់ តែសម្លៀកបំពាក់ដដែលៗចូលរួមកម្មវិធីនានាបាននោះឡើយ ព្រោះទីកន្លែងកម្មវិធី ទាំងនោះ គឺសំបូរទៅដោយមនុស្សជាច្រើន ដើម្បីបង្ហាញពី សម្រស់ និងភាពទាក់ទាញ របស់យើង។បើយើងក្រឡេកទៅមើលពីការតុបតែងខ្លួន ចូលរួមកម្មវិធីវិញ ពិតជាមានការផ្លាស់ប្តូរ ការស្លៀកពាក់ ជាញឹកញាប់ ទៅតាមកម្មវិធីក្នុងសង្គមដែលពួកគេបានទៅចូលរួម។ ហើយការតុបតែងខ្លួន នៅក្នុងឈុតសម្លៀកបំពាក់ ដែលមានពណ៌ និងម៉ូតដូចគ្នាបែបនេះ ធ្វើឱ្យសម្រស់ និងមានភាពទាក់ទាញ ហើយថែមទាំងមានភាពលេចធ្លោ និងមានភាពស្រស់ស្អាតម្នាក់មួយបែបៗ។

ដោយឡែក ក្នុងរយៈពេល ថ្មីៗនេះ នៅលើបណ្ដាញ សង្គម ហ្វេស ប៊ុក តាមរយៈគេហទំព័រផេកមួយ ឈ្មោះថា Single Lady បានធ្វើការបង្ហោះរូបភាព ប៉ុន្មានសន្លឹក ដោយធ្វើអោយ មានការ ស៊ែរចែករំលែក តៗគ្នាយ៉ាងច្រើន ដែលបង្ហាញ ក្រុមនារីស្រស់ស្អាតមួយក្រុម បាននាំគ្នាថតរូបជុំគ្នា ស្លៀកសម្លៀកបំពាក់ ប្រពៃណី ដែលមានពណ៌ និង ម៉ូតដូចគ្នា ដើម្បីចូលរួមពិធី មង្គលការ ដោយ មើលទៅពិតជាស្រស់ស្អាតមែនទែន។ជាការពិតណាស់ តាមរយៈរូបភាពជាច្រើនសន្លឹក បានបង្ហោះ ជាសាធារណៈនៅលើ បណ្ដាញសង្គម ហ្វេស ប៊ុក គឺពិតជាបង្ហាញពី ភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងថ្ងៃមង្គលការមិត្ភភក្ដិរបស់នាង។ នារីស្រស់ស្អាតទាំងនោះ បានរំលេចឡើងនូវឈុតប្រពៃណី ពណ៏ ស្វាយ ដែលមើលទៅពិតជាស្រស់ស្អាត សមជានារីខ្មែរណាស់។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: