ស្វីតម៉េសលោក!!! ជីដេវីត ពូកែយកចិត្តណាស់ជូនសុទ្ធតែកាដូមានតំលៃច្រើនដល់ម្លឹង ដល់ទេព បូព្រឹក្ស កាដូនោះមានតំលៃរហូយទៅដល់….

ភ្នំពេញ៖ ថ្វីត្បិតប្រកាសចាកចេញពីផលិតកម្មហង្សមាសក៏ពិតមែន តែចំណងស្នេហ៍រវាង ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត នៅតែផ្អែមល្ហែមនិង ស្អិតល្មួតទេ្វរដង ។ ជាក់ស្តែងថ្មីៗនេះ ងួន ចាន់ដេវីត បានកាដូទូរស័ព្ទទំនើបមួយគ្រឿងនិងចិញ្ជៀនយ៉ាងស្រស់ស្អាតដល់ ទេព បូព្រឹក្ស ដែលធ្វើឱ្យនាងកាន់តែពេញចិត្ត និងស្រឡាញ់ ងួន ចាន់ដេវីត ជាខ្លាំង ។គេចាំបានថាក្នុងខួបគម្រប់ពីរឆ្នាំដែល ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត បានចាប់ដៃគ្នា ងួន ចាន់ដេវីត បានជូនកាដូពិសេសៗដល់គូស្នេហ៍របស់ខ្លួនជាបន្តបន្ទាប់ដែលមានដូចជាខ្សែដៃពេជ្រ នាឡិកា និង ចិញ្ជៀនយ៉ាងស្រស់ស្អាត ហើយថ្មីៗនេះ ងួន ចាន់ដេវីត បានទិញកាដូ ទូរស័ព្ទ និងចិញ្ជៀនរូបខ្លាមួយទៀតដែលធ្វើឱ្យអ្នកគាំទ្ររបស់អ្នកទាំងពីរមានការរំភើបចិត្តជំនួស ទេព បូព្រឹក្ស ជាខ្លាំង ។

គ្រាន់តែទទួលបានកាដូរបស់ ងួន ចាន់ដេវីត ភ្លាម ទេព បូព្រឹក្ស បានបង្ហោះសារយ៉ាងវែងដែលមានអត្ថន័យថា «អរគុណបងសំលាញ់ កាដូanniversariesឆ្នាំនេះពិតជាពិសេសណាស់ វាពិតជាមានតំលៃខ្លាំងណាស់ព្រោះ អូនឆ្លាប់ប្រាប់បងតាំងពីឆ្នាំមុនថាចង់ទៅលេងនៅកែប ព្រោះមានរីសតមួយនោះគឺមានដើមឈើ និងមើលឃើញសមុទ្រ ។ ខ្ញុំចូលចិត្តកន្លែង និងហើយបងក៏នាំអូនទៅមែនឆ្នាំនេះដល់ថ្ងៃ គឺបងនាំទៅទាំងអូនខ្លួនឯងក៏ភ្លេចបាត់ហើយព្រោះ១ឆ្នាំហើយ ។

គ្រាន់តែអូនធ្លាប់និយាយថាទូរស័ព្ទនេះស្អាតម៉េសcuteចង់បានហា យាយលេងតើមិចបានទិញមែនចឹងតែបើបានចឹងក៏ល្អអីដែលសំខាន់គឺចិញ្ជៀនរូបកូនខ្លាcuteនេះគឺស្រលាញ់ខ្លាំងអូនសុខចិត្តឲ្យបងថាអូនជាខ្លាព្រោះមិន អាចឲ្យបងលួចខូចជាដាច់ខាត ។ យល់ Ngoun Chan Davith ពាក្យដែលរៀបរាប់នេះគ្រាន់តែអូនចង់ប្រាប់បងថា ពិតជាអរគុណណាស់សំរាប់ការយកចិត្តទុកដាក់នឹងឲ្យតំលៃមកលើសំដីអូនគ្រប់ម៉ាត់គ្រប់ពាក្យ ។ ២ឆ្នាំនេះគឺពិបាកដើរទៅមុខណាស់ គឺត្រូវរងគ្រប់ពាក្យ ជួបគ្រប់បញ្ហាតែបងតែងតែលើកទឹកចិត្ត និងកាន់ដៃអូនដើរទៅមុខជានិច្ច »៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: