មិនធម្មតា!!! ស្ងាត់ៗ ឈិន ម៉ានិច ឡើងគេហដ្ឋានថ្មីតម្លៃជាង ១០ ម៉ឺនដុល្លារ នៅព្រឹកនេះ

នៅថ្ងៃទី ០៥ ព្រឹកនេះ តារាចម្រៀងសម្បុរស្រអែម ឈិន ម៉ានិច បានរៀបចំពិធីឡើងគេហដ្ឋានថ្មីតែ មិនមានមិត្តភក្តិរួមផលិតកម្មចូលរួមទេ ។ ក្នុងនោះក៏មានការភ្ញាក់ផ្អើល និង ជូនពរចំពោះសមាជិកថ្មី របស់ ឈិន ម៉ានិច គ្រប់ៗគ្នា ។ ឈិន ម៉ានិច បានអះអាងមូលហេតុមិនមានការអញ្ជើញមិត្តភក្តិរួមអាជីពចូលរួម ដោយសារនេះជាពិធីសូត្រមន្តតូចតាចចាំឱកាសល្អ និង រៀបចំពិធីធំដុំ ។

ឈិន ម៉ានិច មិនបានបញ្ជាក់ថាគេហដ្ឋានថ្មីរបស់នាង នោះនៅទីណាទេ ។ ប៉ុន្តែប្រភពដែលស្និទ្ធជាមួយតារាចម្រៀងរូបនេះបានបង្ហើបថាគេហដ្ឋានថ្មីដែល ឈិន ម៉ានិច រៀបចំសូត្រមន្តនៅព្រឹកនេះ គឺនាងបានទិញនៅបុរីវិមានភ្នំពេញដែលមានទីតាំងនៅផ្លូវ ជា សុផារ៉ា ដែលមានតម្លៃជិត ២០ ម៉ឺនដុល្លារ។ ក្នុងនោះក៏មានការសរសើរ ឈិន ម៉ានិច ដែលមានការ ប្រឹងប្រែងរហូតទទួលបានលទ្ធផលគាប់ចិត្តបែបនេះ ។ ឈិន ម៉ានិច ក៏ជាតារាចម្រៀងដែលមានឈ្មោះបោះសម្លេងនៅក្នុងផលិតកម្មរស្មីហង្សមាស ។

តែនាង ត្រូវបានគេចាប់អារម្មណ៍ថាមិននិយមលេងស្ទីលតែងខ្លួនសិចស៊ីខ្លាំងនោះទេ ។ មានការបន្ថែមថាមូល ហេតុ ឈិន ម៉ានិច មិនតុបតែងខ្លួនសិចស៊ីដោយសារខ្លាចគូស្នេហ៍របស់នាងប្រចណ្ឌ ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: