មិនធម្មតា!!! ស្ត្រីចំនួន ៣រូប កំពុងទទួលបានឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤)

ចាប់តាំងពីបង្កើត រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទី២ នាឆ្នាំ១៩៩៣ មកទល់បច្ចុប្បន្ន គឺមាន រាជការជាស្ត្រីស្ថិតនៅ ក្នុងក្របខ័ណ្ឌនាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ និង ក្របខ័ណ្ឌនាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ នៃមន្ត្រីនគរបាល  ជាតិកម្ពុជាក្រសួងមហាផ្ទៃចំនួន ៣នាក់ហើយ ដែលទទួលបានឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤) ពាក់លើស្មា។១៖ លោកស្រី យក់ សុខា អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ ជំនួយការដឹកនាំការងារប្រឆាំងការជួញដូរមនុស្ស និងការងារយែនឌ័រ និងនាយនគរបាលថ្នាក់នាយឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាក្រសួងមហាផ្ទៃ។២៖ លោកស្រី ម៉ី មនដារី អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកលើការងារយេនឌ័រ និងនាយទាហានថ្នាក់នាយឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ។៣៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងនាយទាហានជាន់ខ្ពស់ថ្នាក់នាយឧត្តមសេនីយ៍ផ្កាយមាស ៤ នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងបច្ចុប្បន្នជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: