ស្រស់ស្អាតណាស់!!! ទៅសមុទ្រមិនចាំបាច់សិចសុីពេកទេ លេងស្ទីលដូច ពេជ្រ សូលីកា ក៍ស្អាតទាក់ទាញទៅហើយ

សម្រាប់មិត្តនារីៗដែលពិបាកក្នុងការជ្រើសរើសសម្លៀកបំពាក់សម្រាប់ដើរលេងកម្សាន្ត ជាពិសេសទៅកម្ហែនៅមាត់សមុទ្រនោះ កុំភ្លេចមើលស្ទីលស្លៀកពាក់ដូច ពេជ្រ សូលីកា មើលទៅមិនសិចស៊ីមែន ប៉ុន្តែបង្ហាញពីភាពស្រស់ស្អាត និង ទាក់ទាញមិនធម្មតាទេ ។ ពេជ្រ សូលីកា ត្រូវបានគេចាត់ទុកជាតារាសម្តែងដែលមានរូបសម្រស់ស្អាតបែបធម្មជាតិ ហើយនៅរាល់ការតុបតែងខ្លួនរបស់នាងមើលទៅពិតជាស្រស់ស្អាត និង ទាន់សម័យមិនចាញ់តារាប្រទេសជិតខាងនោះទេ ។

ជាក់ស្តែងនៅពេលទៅកម្សាន្តនៅមាត់សមុទ្រ ពេជ្រ សូលីកា មិនបានជ្រើសរើសឈុតសិចស៊ីទេ ដោយនាងស្លៀករ៉ូបវែងពណ៌សដែលមើលទៅពិតជាស្រស់ស្អាតគួរឱ្យស្រឡាញ់តែម្តង ។មានការសរសើរពីសំណាក់អ្នកគាំទ្រថា ហេតុតែស្រីស្អាតលេងស្ទីលតែងខ្លួនបែបណាក៏មើលទៅស័ក្តិសមដែរ ។ងាកមកក្នុងអាជីពសិល្បៈវិញ ពេលនេះ ពេជ្រ សូលីកា កំពុងមានសកម្មភាពសិល្បៈយ៉ាងមមាញឹក ដែលមានដូចជាការថតរឿងភាគ នៅទូរទស្សន៍ហង្សមាស ក្នុងនាមជាតួឯកជាមួយតារាចម្រៀង នីកូ ។

ថ្មីៗនេះ ពេជ្រ សូលីកា ថែមទាំងបានលេចមុខនៅក្នុងការសម្តែង MV បទ «Like 1» របស់ នីកូ ទៀតផង តែយ៉ាងណា ពេជ្រ សូលីកា អះអាងថា គ្រាន់តែសម្តែងនៅហង្សមាសតែមិនបានចូលច្រៀងនៅក្នុងផលិតកម្មនេះទេ ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: