ស្ទើរស្រក់ទឹកភ្នែក!!! ក្រោយពេលត្រលប់ពីលក់ដូរវិញ ឃើញផ្ទះខ្លួនឯងត្រូវភ្លើងឆេះអស់ ស្រាប់តែ ទន់ជង្គង់ដួលនៅដីភ្លាម(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តបានដឹងរួចហើយ ថាកាលពីថ្ងៃមិញនេះ មានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅកំពុងតែលេបត្របាក់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ខណៈនោះ រថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍នៅកន្លែងកើតហេតុផងដែរយ៉ាងណាហេតុការណ៍នេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋភ័យស្លន់ស្លោនិងអ្នកខ្លះរត់ទាញឥវ៉ាន់និងទាញរបស់របរចេញពីកន្លែងកើតហេតុបាត់ខ្លួនផងដែរ។ បើតាមប្រភពនៅកន្លែងកើតហេតុ បានបញ្ចាក់ថាមានផ្ទះប្រជាពលរដ្ឋជាង៥០ ខ្នងត្រូវបានរងការខូចខាតទំាងស្រុងនោះ

ប៉ុន្តែអ្វីដែលស្លុតចិត្តម្ចាស់ផ្ទះគ្រាន់តែមកផ្ទះឃើញផ្ទះខ្លួនត្រូវបានភ្លើងឆេះនោះស្រាប់តែ ទន់ជង្គង់ និងទន់ដៃជើងខ្យល់តែម្តងព្រោះទទួលយកមិនបានចំពោះហេតុការណ៌នេះ ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋបាននំាគ្នាជួយរិតរួត ដើម្បីអោយប្រសើរឡើងវិញ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: