ពិតជាមិនធម្មតាមែន!!! កម្របានឃើញឈុតគ្រឿងអសង្ការបស់ សុីម សូលីកា តំលៃថ្លៃៗកប់

ភ្នំពេញ៖ អតីតតារាសម្តែងដ៏មានប្រជាប្រិយភាព អ្នកនាង ស៊ឹម សូលិកា កាន់តែមានសុភមង្គលខ្លាំងជាមួយនឹងលោក អេង ឬទ្ធី ក្រោយអ្នកទាំងពីរបានប្រកាសពីទំនាក់ទំនងស្នេហាជាសាធារណៈ រហូតបានចាប់ដៃគ្នារស់នៅយ៉ាងរីករាយ។មិនត្រឹមតែប៉ុណ្ណោះត្រឹមមួយរយៈពេលដ៏ខ្លីនាងបានប្រែប្រួលខ្លាំង មានរបស់របរប្រើប្រាស់ថ្លៃៗច្រើន រថយន្តជិះក៏ស៊េរីទំនើប ធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ ទៅកាន់ពួកគេរឹតតែខ្លាំងឡើងគួរឲ្យកត់សម្គាល់ និងគួរឲ្យសរសើរដល់នាងតែម្តង ដែលខំប្រឹងរហូតដល់ចំណុចនេះ។

យ៉ាងណាមិញ បើក្រឡេកទៅមើលគ្រឿងអលង្ការផ្សេងៗដែលនាងពាក់លេង និងចូលរួមកម្មវិធីនានាវិញ ឃើញថា រាល់ម៉ូតទាំងអស់សុទ្ធតែប្លែកៗ និងស្រស់ស្អាតខ្លាំង អ្វីដែលពិសេសនោះសុទ្ធតែមានតម្លៃថ្លៃៗរាប់ម៉ឺនដុល្លារក្នុងមួយឈុត។ចំណែកឯក្បាច់ម៉ូតវិញក៏មិនសូវ និងកម្រឃើញមានអ្នកប្រើប្រាស់នោះដែរ។ក្រោយពីបានឃើញពីជីវិតដ៏សម្បូរបែបរបស់តារាស្រីស្រស់រូបនេះ បានធ្វើឲ្យមហាជនជាច្រើនសរសើរដល់នាងគ្រប់គ្នា ដែលត្រឹមមួយរយៈពេលដ៏ខ្លីជីវិតប្រែជាប្តូរ មិនថារឿងគ្រួសារ និងជីវិតរស់នៅនោះទេ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: