ប្រសើរណាស់!!! បងស្រីដ៍ស្រស់ស្អាតម្នាក់បានឧបត្ថម្ភ ទៅដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះនោះ នៃអង្ករចំនួន…..

ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានករណីគ្រោះអគ្គីភ័យ ដ៏សន្ធរសន្ធៅ បានលេបត្របាក់ផ្ទះប្រជាពលរដ្ឋចំនួន ៥១ខ្នងដែលឆេះអស់ទាំងស្រុង ដែលបង្កអោយមានការស្លន់ស្លោ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន១៩គ្រឿង ចុះមកអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើពេលអស់ប្រហែល១ម៉ោងឯណោះទើបរលត់ទៅវិញ។ទទឹមនឹងនេះផងដែរ ក្រោយពីគ្រោះអគ្គីភ័យនេះ

បញ្ចប់ទៅ បានបន្សល់ទុក្ខនូវទឹកភ្នែកបងប្អូនប្រជាពលរដ្ឋ ដែលឆេះទ្រព្យសម្បត្ដិអស់គ្មានសល់ ដែលខិតខំរកជាយូរមកហើយ។ យ៉ាងណាមិញ ដោយមិនអាចឈរមើលពីទុក្ខលំបាក របស់បងៗរងគ្រោះ ដោយសារភ្លើងឆេះផ្ទះអស់ បងស្រីម្នាក់មានគណនីហ្វេសប៊ុក ឈ្មោះ ចំរើន ច័ន្ទលីដា បានចូលរួមជាសំភារៈមួយចំនួន សម្រាប់ជួយដល់ពួកគាត់ទាំងអស់គ្នា ដោយបងស្រីបានប្រាប់ឱ្យដឹងថា៖

“មានបងប្អូនមិត្តៗណាចង់ចញរួមជួយដល់ជនរងគ្រោះ ៥១គ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យលេបត្របាក់កាលពីម្សិលមិញទេ? នាងខ្ញុំរួមទាំងក្រុមគ្រួសារ នឹងជួយឧបត្ថមអង្ករចំនួន៥តោន តាមរយៈលោក សុវណ្ណ រិទ្ធី TVFBក្នុងឱកាសនេះ នាងខ្ញុំក៏សូមអំពាវនាវដល់ជនរួមជាតិ សប្បុរសជននានា ដែលមានបំណងជួយដល់ក្រុមគ្រួសាររងគ្រោះដោយអអ្គីភ័យអាចទាក់ទងទៅកាន់TVFB និងប្រអប់សំបុត្ររបស់នាងខ្ញុំបាន។បើបងប្អូននៅខេត្តព្រះសីហនុ អាចចូលរួមបរិច្ចាកទៅកាន់ឱសថស្ថានចំរើន ច័ន្ទលីដាទាំង២សាខា បងប្អូននៅខេត្តកំពត អាចចូលរួមបរិច្ចាកតាមរយៈ ឱសថស្ថាន ចំរើន ច័ន្ទលីដា នៅម្តុំផ្សាក្រណាត់ នាងខ្ញុំសង្ឃឹមថា បងប្អូននឹងចូលរួមតាមសទ្ធាដើម្បីជាការចែករំលែកក្នុងគ្រាដែលជនរងគ្រោះកំពុងត្រូវការការជួយ។ សូមអរគុណ”៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: