ពិតជាគួរអោយគោរពមែន!!! ខួបកំណើតឆ្នាំនេះកញ្ញា ឪក សុគន្ធកញ្ញា បានបង្កើតមូលនិធិជួយដល់ប្រជាពលរដ្ធខ្វះខាត់ជាច្រើននឹកស្មានមិនដល់

នៅម្សិលមិញនេះជាថ្ងៃខួបកំណើតគំរប់អាយុ ៣១ឆ្នាំ របស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដោយមានការជូនពរពីសំណាក់អ្នកគាំទ្រ រួមទាំងមិត្តក្នុងនិងក្រៅសិល្បៈ។ អ្វីដែលគួរឲ្យកោតសរសើរនោះ នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួននៅឆ្នាំនេះ ឱក សុគន្ធកញ្ញា ព្រមទាំង ក្រុមអ្នកគាំទ្រឱក សុគន្ធកញ្ញា “SEPTEMBER” បានសហការគ្នា ដើម្បីសាងសង់បង្គន់អនាម័យមួយ ព្រមទាំងជុសជុលផ្ទះ

សម្រាប់មួយគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំងជាងគេក្នុងភូមិ ដែលស្ថិតនៅ ភូមិសារាយអណ្តែត ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង។យោងតាមការបង្ហោះរបស់អ្នកគាំទ្រ ឱក សុគន្ធកញ្ញា បានឲ្យដឹងថា៖ ” ដោយចង់បង្កើតក្តីស្រលាញ់រួមគ្នាមួយ យើងបានចូលរួមវិភាគទានក្នុងការសាងសង់បង្គន់អនាម័យខ្នាតមធ្យមមួយ ព្រមទាំងជួសជុលផ្ទះតូចមួយខ្នងសម្រាប់គ្រួសារមួយនេះ។ ក្នុងនាមឱក សុគន្ធកញ្ញា និង SEPTEMBER សូមអោយគ្រួសារមួយនេះ

រស់នៅក្នុងបរិស្ថានល្អស្អាត ដែលអាចប្រើប្រាស់នូវបង្គន់អនាម័យ ព្រមជាមួយផ្ទះតូចដ៏កក់ក្តៅមួយនេះ រស់នៅជាមួយក្តីស្រលាញ់ ក្តីសង្ឈឹម ភាពរីកចំរើន និង សុភមង្គល។ តំណាងអោយបេះដូង អ្នកដែលគាំទ្របងកញ្ញាទាំងអស់ “សូមអរគុណ នូវបេះដូងដ៏ស្រស់ស្អាតរបស់បងស្រីកញ្ញា ដែលតែងតែផ្តល់ក្តីស្រលាញ់ដល់មនុស្សដែលនៅជុំវិញខ្លួន ជូនពរខួបកំណើតរីករាយ សុខភាពល្អ សប្បាយចិត្តអោយបានច្រើន”៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: