រាល់ថ្ងៃមានគេសួរខ្ញុំថា ផ្សាយរឿងរ៉ាវប៉ះពាល់លោកធំ អ្នកមានលុយ មានអំណាច បុណ្យស័ក្តិជាច្រើនក្នុងសង្គម រិទ្ឋីឯងអាងអីបានជាអត់ខ្លាចខ្លះទេអី ចុងក្រោយខ្ញុំតបវិញថា……

យោងតាមប្រភពហ្វេសប៊ុក លោក សុវណ្ណរិទ្ធីបានលើកឡើងថា”ប្រិយមិត្តជួបខ្ញុំខាងក្រៅតែងសួរខ្ញុំថា៖ រាល់ថ្ងៃរិទ្ឋីឯងផ្សាយរឿងរ៉ាវប៉ះពាល់លោកធំ អ្នកមានលុយ មានអំណាច បុណ្យស័ក្តិជាច្រើនក្នុងសង្គម រិទ្ឋីឯងអាងអីបានជាអត់ខ្លាចខ្លះទេអី….??? ខ្ញុំសូមឆ្លើយថា៖ ខ្ញុំអត់មានអីអាងទេ គឺអាងលើអំពើល្អ ស្មោះត្រង់ចំពោះប្រជាជននឹងប្រទេសជាតិខ្ញុំ🇰🇭អ្នកស្អប់ខ្ញុំមានតិចណាស់សុទ្ឋតែបុគ្គលខិលខូរអាងលុយ អាងអំណាចរកស៊ីខុសច្បាប់ ដើរធ្វើបាបគេឯឯ ។

ចំណែកអ្នកស្រលាញ់ខ្ញុំគឺមានច្រើនជាងអ្នកស្អប់ ព្រោះពួកគាត់ចូលចិត្តស្តាប់ពាក្យពិត នឹងការផ្សាយតែដំណឹងពិតៗ ក្នុងសង្គមរបស់ខ្ញុំរាល់ថ្ងៃ ទើបខ្ញុំមានថ្ងៃនេះ ទៅណាមកណាមានគេស្រលាញ់រាប់អានច្រើននឹងទទួលបានការជឿជាក់នឹងគាំទ្ររហូតឈរជើងរឹងមាំងមកដល់ពេលនេះ ។ សំនួរទី២៖ មហាជនតែងសួរខ្ញុំថា អត់ខ្លាចគេធ្វើបាបដោយរូបភាពណាទេអី…??? ខ្ញុំឆ្លើយយ៉ាងខ្លីថា៖ មុនខ្ញុំសម្រេចចិត្តចូលធ្វើជាអ្នកព័ត៌មាននេះ គឺខ្ញុំបានបូជាចិត្តនឹង រូបរាងកាយសំរាប់សង្គមជាតិបាត់ទៅហើយ ។ សំនួរទី៣៖ ចុះអត់ខ្លាចគេបិទTVFB ចោលទេអី…??? ខ្ញុំឆ្លើយបន្តថា៖ គេអាចបិទTVFB បានមែន បើសិនជាគេចង់ តែខ្ញុំជឿថា បិទTVFB រួច តើអាច បិទមាត់ ភ្នែក ត្រចៀក មហាជនបានដែរអី សម័យហ្វេសប៊ុកគឺទេវតា ដើរដី ហើយ ។ សំនួរទី៤៖ ចុះខ្លាចជាប់គុកអត់…??? ខ្ញុំយល់ថា គេរកស៊ីខុសច្បាប់ ចែកចាយ ជួញដូរថ្នាំនឹងប្រព្រឹត្តរឿងរ៉ាវអសន្តិសុខធ្វើអោយប៉ះពាល់សង្គមជាច្រើន គេមិនខ្លាចជាប់..គុកផង…។ ចុះគ្រាន់តែខ្ញុំធ្វើត្រឹមជាអ្នកការសែតផ្សាយតែដំណឹងពិត បំរើប្រយោជន៍រាស្រ្តសោះ ចាំបាច់អីខ្លាចជាប់គុកនោះ….???!!!៕”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: