រូបថត ៦សន្លឹក របស់ លី ចាន់សីហា និង កូនស្រីដ៍ស្រស់ស្អាតហើយគួរអោយស្រលាញ់

ភ្នំពេញ៖ ចាប់តាំងពីមានកូនស្រីមកគេកម្រឃើញតារាសម្តែងរូបស្រស់ លី ចាន់សីហា បង្ហាញរូបថតស្វីត ស្វីតជាមួយស្វាមីដូចមុនទេ ។ ភាគច្រើន គេឃើញតែនាងទៅណាមកណាជាមួយកូនស្រីតូចរបស់ខ្លួនតែប៉ុណ្ណោះ ។ ថ្ងៃនេះយើងលើក យករូបថតរបស់តារាសម្តែងរូបនេះនិងកូនស្រីចំនួន ៦ សន្លឹកដែលមើលទៅពិតជាស្រស់ស្អាតនិងកក់ក្តៅតែម្តង ។ទោះជាកូនស្រីមិនទាន់មានវ័យមួយខួបក៏ពិតមែនតែ លី ចាន់សីហា តែងទៅណាមកណាជាមួយកូនស្រីតូចរបស់ខ្លួន ។ កាន់តែធំកូនស្រី របស់ លី ចាន់សីហា ដែលមានឈ្មោះថា រចនា កាន់តែមានទម្រង់មុខកាត់ទៅរកប៉ាប៉ាតែម្តង ចាប់តាំងពីមានកូនស្រីគេកម្រឃើញ លី ចាន់សីហា និងស្វាមីរបស់នាងបង្ហាញវត្តមានរួមគ្នាដូចមុនឡើយសូម្បីតែថ្ងៃសម្ពោធដីឡូតិ៍ Fendi របស់នាង ។

ថ្មីៗនេះគេបានឃើញរូបថតរបស់ លី ចាន់សីហា និងកូនស្រីប្រមាណជា ៦ សន្លឹកដែលមានការតុបតែងខ្លួនយ៉ាងស្រស់ស្អាតមើលទៅពិតជាគួរឱ្យក្នាញ់តែម្តង ។ ក្នុងនោះក៏មានការសរសើរថាទោះមានកូនក៏ពិតមែនតែ លី ចាន់សីហា នៅតែមានសម្រស់ស្រស់ស្អាតនិងការតែងខ្លួនទាន់សម័យដែលសក្តិសមនិងការដាក់ងារថាជាអ្នកម្តាយហាយសូរ ។ក្រៅពីការងារសិល្បៈ លី ចាន់សីហា ក៏ងាកមកចាប់អាជីពលក់ដីឡូតិ៍ដែលបានបើកសម្ពោធកាលពីប៉ុន្មានថ្ងៃមុន ។ ដោយឡែកសម្រាប់ការថតរឿងថ្មី លី ចាន់សីហា ពុំទាន់មានវត្តមាននៅឡើយទេ ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: