មានរឿងអីបានជាគេពោលពាក្យបែបនេះ?ឆ័យលី ដាឡែន សុំខ្លាចចំពោះអ្នករត់កង់បីឥណ្ឌាមួយចំនួន បើកព្រហើនជែងគេជែងឯង ធ្វើឲ្យអ្នកនាងព្រលឹងចុងសក់

ភ្នំពេញ៖ ឆ័យលី ដាឡែន អ្នកសម្តែងស្រីមានបទពិសោធន៍ខ្ពស់ និងប្រឡូកសិល្បៈជាច្រើនឆ្នាំ ដែលអាចដើរតួបានទាំងស្លូត កាច ឆ្នាស់ យ៉ាងប៉ិនប្រសប់។ ថ្មីៗនេះអ្នកនាង ឆ័យលី ដាឡែន បានសរសេរសាររៀបរាប់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «និយាយទៅខ្ញុំខ្លាចណាស់ រឿងជិះ Passapp នេះ មិនដូចពីមុនទេ ឡូវនេះអ្នកខ្លះបេីកលឿនហេីយព្រហេីន ដូចយប់មិញខ្ញុំជិះ Passapp អញ្ចឹង គាត់ដាក់កាសនឹងត្រចៀកហេីយអោយតែខឹងម៉ូតូណាជិះឈ្លេីយដាក់គាត់ គឺគាត់បេីកលឿនវ៉ាប្រជែងហេីយកៀរម៉ូតូនោះ អែងនេះជិះវិញព្រលឹងហោះទៅសុីអាចម៍ហេីយ គួរអោយខ្លាចណាស់ សូមបងៗ Passapp មួយចំនួនសូមមេត្តាបេីកបរគិតដល់អ្នកជិះផង»។

គេក៏សង្កេតឃើញថាមហាជនជាច្រើន បានសម្តែងមតិចំពោះករណី Passapp ដែលបើកបរលឿនមិនប្រុងប្រយ័ត្ន ជាពិសេសគឺចំពោះភ្ញៀវដែលចូលរួមធ្វើដំណើរជាមួយ ត្រូវជិះទាំងព្រលឹងចុងសក់។ គួរបញ្ជាក់ឲ្យដឹងផងដែរថាកាលពីរាត្រីថ្ងៃទី២៧ ខែកុម្ភៈ ម្សិលមិញនេះ មានករណីកង់បីឥណ្ឌា បើកជ្រុលចង្កូតបុកគូទកុងទឺន័រ នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង ១០ និង ៤៦នាទី បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងាន់ ចំណែកឯយាន្តយន្តត្រូវខូចខាត ចំពោះភ្ញៀវដែលរួមដំណើរជាមួយបានសន្លប់បាត់បង់ស្មារតី៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: