សង្វែកណាស់!!!! ទិដ្ធភាពបុណ្យសព្វរបស់គ្រួសារម្ចាស់ឡានតាក់សុីដែលគេប្លន់ហើយសំលាប់នោះពេលនេះ…..

សៀមរាប៖ កាលពីថ្មីៗកន្លងទៅនេះ ប្រិយមិត្តពិតជាបានដឹងរួចមកហើយ នៅរឿងរ៉ាវ ជនជាតិជប៉ុន២នាក់ បានធ្វើសកម្មភាពប្លន់បុរសជនជាតិខ្មែរ ដែលជាអ្នកបើកបររថយន្ដតាក់ស៊ី ដើម្បីប្លន់យករថយន្ដ។ តាមប្រភពបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក ហាយឡិនឌឺ ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ ២AB ៥២១៨បានបើកមកឈប់នៅកន្លែងកើតហេតុ រួចក៏ស្រាប់តែគេឃើញមានការប្រតាយប្រតប់គ្នារវាងអ្នកបើករថយន្ត និងអ្នកជិះ ហើយបន្តិចក្រោយមក រួចមនុស្សដែលនៅក្នុងរថយន្តក៏បើក រថយន្តគេចចេញពីកន្លែងកើតហេតុឆ្ពោះមកទិសខាងកើត ក្នុងបំណងចូលក្រុងសៀមរាប តែចៃដន្យអាក្រក់រថយន្តនោះបើករត់បានប្រមាណចម្ងាយប្រហែល៣០០ម៉ែត្រ

បានបុកជាមួយគោយន្ដកន្រ្ដៃយ៍ដឹកស្រូវ ស្របទិសគ្នាទៅមុខលែងរួច បន្ទាប់មកជនសង្ស័យទាំង២នាក់បានចុះរត់កាត់វាលស្រែ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ។រីឯមូលហេតុពិតនៃជនដៃដល់ទំាងពីរធ្វើបែបនេះដាក់ជនរងគ្រោះដោយសារតែមកពីជំពាក់លុយ ឬ ជាប់ បំណុល ប្រហែល35000$ ជាពិសេសពួកគេមានគម្រោងនឹងប្រើប្រាស់រថយន្តនេះធ្វើសកម្មភាពប្លន់ជាបន្តទៀត តែត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។ រីឯអ្វីកាន់តែសង្វេកនោះ គឺរូបភាពនៃក្រុមគ្រួសារបុរសរតាក់ស៊ីនោះ កូនទំាង៤ត្រូវកំព្រាឪពុក ចាប់ពីថ្ងៃនេះតទៅរីឯម្តាយវិញក្លាយជាស្រ្តីមេម៉ាយ រករកប្រាក់ផ្គត់ផ្គងគ្រួសារតែម្នាក់ឯងដើរតួរជាឪពុកផង និងម្តាយផង ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: