សូមបងប្អូនកុំស្អប់ជនជាតិជប៉ុនអី!!! ពេលនេះមានជនជាតិជប៉ុនជាច្រើននាក់បានបរិច្ចាកថវិការជាច្រើនជួយដល់….

ការស្លាប់របស់បុរសអ្នករត់តាក់ស៊ីដែលត្រូវជនជាតិជប៉ុន ២ នាក់រួមគំនិតគ្នាអារកសម្លាប់ ក្នុងគោលបំណងប្លន់យករថយន្តនោះ បានបន្សល់ទុកនូវភរិយា និង កូនៗចំនួន ៤ នាក់ឲ្យកំព្រាឪពុក។រឿងរ៉ាវនេះបានធ្វើឲ្យកក្រើកប្រទេសកម្ពុជា ដោយមានប្រជាពលរដ្ឋមិនតិចទេ បង្ហាញនូវអារម្មណ៍តក់ស្លុត និងអាណិតអាសូរដល់បុរសអ្នករត់តាក់ស៊ីរួមនឹងក្រុមគ្រួសាររបស់លោក។ ដើម្បីជួយដល់គ្រួសារបុរសអ្នករត់តាក់ស៊ីនេះដែរ ការរៃអង្គាសមួយបានធ្វើឡើងតាមរយៈវិបសាយ GoFundMe ដែលផ្ដួចផ្ដើមដោយគណនីមួយឈ្មោះថា Michael Hartzsch។

គោលដៅនៃការរៃអង្គាសគឺបានកំណត់ត្រឹម ២ ពាន់ដុល្លារ ដែលបច្ចុប្បន្ននេះគឺមានអ្នកបរិច្ចាគបានចំនួន ១ ៥៤០ ដុល្លារហើយ ដោយទទួលបានពីអ្នកបរិច្ចាគចំនួន ៤២ នាក់។ ក្នុងចំណោមអ្នកដែលបានបរិច្ចាគ គេសង្កេតឃើញថាមានភាពច្រើនគឺជាជនជាតិជប៉ុនផ្ទាល់តែម្ដង រួមនឹងពលរដ្ឋខ្មែរមួយចំនួនផងដែរ។មានគណនីមួយឈ្មោះថា Tomohiro Isida ដែលជាជនជាតិជប៉ុនមួយរូបបានសរសេរថា ៖ “ពិតជាគួរឲ្យអាម៉ាស់ណាស់ក្នុងនាមជាជនជាតិជប៉ុនដូចគ្នា។ សូមមេត្តាកុំស្អប់ជប៉ុនអី”៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: