មិននឹកស្មានពុំដល់ថាតារាកម្ពុជា២រូប លេចមុខក្នុងមង្គលការនៅថៃ ជួបជាមួយ Kwan និង Min Pechaya ធ្វើអោយគ្រប់គ្នាសរសើរកប់ៗ

ថ្មីៗនេះ តារាសម្តែងដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសថៃ កញ្ញា Kwan និងMin Pechaya បានចូលរួមនៅក្នុងកម្មវិធីមង្គលការមួយ ដែលបានប្រព្រឹត្តទៅយ៉ាងអធិកអធ័ម មានការរៀបចំយ៉ាងស្រស់ស្អាតល្អឥតខ្ចោះ។មិនត្រឹមតែមានមុខតារាស្រីថៃ២រូបនេះទេ ក្នុងនោះ ក៏មានតារាថៃជាច្រើនរូបទៀត ដែលបាននាំគ្នាចូលរួមកម្មវិធីជ័យមង្គលនេះ ដោយពួកគេ បានលេងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងសម្លៀកបំពាក់ដូចៗគ្នាយ៉ាងគួរឲ្យចាប់អារម្មណ៍។តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាងនេះនោះ នៅក្នុងកម្មវិធីមង្គលមួយនេះក៏បានលេចមុខនូវពិធីការិនី២រូប គឺអ្នកនាងខៀវ សាសាណា និង ពៅមុខឈើ ក៏បានចូលរួមនៅក្នុងកម្មវិធីដ៏អធិកអធម រួមគ្នាជាមួយតារាថៃទាំងនេះ ក្រោមការថតរូបជាមួយគ្នាយ៉ាងស្និទ្ធស្នាលតែម្តង។រាល់រូបភាពនីមួយៗ ឃើញថាតារាទាំង២នេះបានលេងខ្លួន នៅក្នុងសម្លៀកបំពាក់បែបប្រពៃណី យ៉ាងស្រស់សោភា និងគួរឲ្យសរសើរខ្លាំង៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: