សុំសរសើរនូវទឹកចិត្ត!!! ម្ចាស់ក្លឹបបាល់ទាត់ជនជាតិជប៉ុននៅកម្ពុជា បានបរិច្ចាកប្រាក់ដល់ក្រុមគ្រួសារសពក្នុងពេលនេះមានចំនួនរហូតទៅដល់……

សៀមរាប៖ រំលឹកឡើងវិញថាជនជាតិជប៉ុន២នាក់ បានធ្វើសកម្មភាពចាក់សម្លាប់អ្នកបើករថយន្ដតាក់ស៊ី យ៉ាងសាហាវព្រៃផ្សៃដោយមិនញញើតដៃ ដើម្បីប្លន់យករថយន្ដតាក់ស៊ី ម៉ាក Highlander ដែលពួកគេម៉ៅជិះមកពីស្វាយស៊ីសាផុន ខេត្តបន្ទាយមានជ័យ ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ក្នុងតម្លៃ៣០ដុល្លារ ប៉ុន្ដែមិនបានសម្រេចនោះទេ ដោយត្រូវប្រជាពលរដ្ឋ ប្រជាការពារ សហការជាមួយសមត្ថកិច្ចតាមចាប់បានភ្លាមៗ។ដោយឡែកនេះបើយោងតាមព័ត៌មានចុងក្រោយពីគណនីរបស់ជនជាតិជប៉ុនមួយរូបមានឈ្មោះថា៖ Akihiro Katoបានបង្ហោះសារថា៖

«ពួកយើងបានឧបត្ថមដល់គ្រួសារសពចំនួនទឹកប្រាក់៤ពាន់ដុល្លា ហើយក៏អរគុណដល់មិត្តភក្រ័ និងកីឡាករបាល់ទាត់អាជីពជនជាតិជប៉ុនទាំងអស់ នៅក្នុងក្លឹបបាល់ទាត់នៅកម្ពុជា ដែលបានចូលរួមគ្នា។ចុងក្រោយខ្ញុំពិតជាសោកស្តាយណាស់ចំពោះហេតុការណ៍នេះ ។ ខ្ញុំសង្ឃឹមថានឹងមានសន្តិភាពនៅក្នុងសង្គម៕»

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: