សំនួរនេះពិតជាចាក់ដោតណាស់!!! គេគ្រប់គ្នាតែងតែសួរខ្ញុំថាពេលណាទើបគិតគូររៀបការ ខ្ញុំក៍តបវិញថា…….

ហ្វេសប៊ុក៖ ក្តីស្រលាញ់ផ្តេីមចេញពីការស្គាល់គ្នា ក្រោយមកក៏ចាប់ផ្តេីមមានចិត្តលេីគ្នា ស្រលាញ់ទាក់ទង និងចាប់ដៃសាងអនុស្សាវរីយ៍ល្អៗជាច្រើន គឺតែងតែប្រាថ្នាចង់កាន់ដៃ ក៏ដូចជាចង់រួមរស់ជាគូអនាគតទៅថ្ងៃមុខ តែវាមិនមានភាពងាយស្រួលនោះទេ ក្នុងការធ្វេីរឿងមួយនេះ ព្រោះតែមានឧបសគ្គជាច្រើនកំពុងតែឈរនៅចំពោះពីមុខផងនោះ។ដោយឡែក គូស្នេហ៍មួយគូរ បានស្រលាញ់គ្នាអស់រយៈពេល ៨ឆ្នាំ ចាប់តាំងតែពីរៀនថ្នាក់ទី១១ រហូតដល់ចប់មហាវិទ្យាល័យ និងបន្តរកការងារធ្វេីថែមទៀត ទេីបបានឈានចូលមកក្នុងជីវិតអាពាហ៍ពិពាហ៍ ដែលពិតជារឿងមួយគួរឲ្យស្ញប់ស្ញែង និងគួរសរសេីរចំពោះការស្មោះស្ម័គ្រ តស៊ូរបស់អ្នកទាំង២ខ្លាំងណាស់។

ក្នុងនោះដែរ តាមរយៈគណនីហ្វេសបុកឈ្មោះ Pov Seven(ងួន រដ្ឋា) បានរៀបរាប់យ៉ាងដូច្នេះថា៖ «គេគ្រប់គ្នា តែងតែសួរពួកយើងថា កាលបានគិតគូររៀបការ ឃើញស្រលាញ់គ្នា ដូចជាយូរណាស់ហើយ ពួកយើងទទួលស្គាល់ថា ពួកយើងទាក់ទងគ្នាមកជាច្រើនឆ្នាំមែន ហើយការស្រលាញ់ពួកយើងអាចនឹងអ្នកផ្សេងធ្វើមិនបាន ព្រោះថាពីដំបូង ដែលពួកយើងស្គាល់គ្នា គឺគាត់រៀនថ្នាក់ទី11 គាត់ថានៅក្មេង ចាំរៀនចប់ទុតិយភូមិសិន ចាំដល់ពេលរៀនចប់ គាត់ថារៀនចប់បរិញ្ញាបត្រ័សិន ក៏នៅតែចាំទៀត ដល់រៀនចប់ គាត់ថា មានការងារធ្វើច្បាស់លាស់តិចសិនបានអត់ ក៏នៅតែបន្តចាំ

រហូតមកដល់ពេលហ្នឹង ទើបពួកយើងសម្រចចិត្តថា ចូលរោងការជាមួយគ្នា ហើយរាល់ពេលគេសួរ ខ្ញុំតែងតែឆ្លើយដោះសារថា ចាំមើលចិត្តគ្នាសិន ចាំសន្សំលុយសិន ចាំមានការងារនឹងធឹងសិន ប៉ុន្តែវាគ្រាន់តែជាលេស គិតទៅយូរគ្រាន់បើ 2011-2019 ហើយចង់និយាថា ឈប់សួរបាននៅ»។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: