ពិតជាប្លែកភ្នែកខ្លាំងណាស់ ពេលឃើញនាយ គ្រឿន ស្លៀកឈុតសម្អាងការជាលើកដំបូង….

ភ្នំពេញ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាព និងពូកែខាងលេងពាក្យសម្តី នាយគ្រឿង បច្ចុប្បន្នក៏មានហាងឆេងនៅក្នុងការងារសិល្បៈមិនធម្មតា មិនថាជាតារាកំប្លែង និងថតរឿងកុនថ្មីៗនោះទេ រហូតពេលខ្លះក៏រកពេលសម្រាកមិនចង់បាន។ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានបណ្តាអ្នកគាំទ្រជាច្រើនរបស់លោក មានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ

ក្រោយបានឃើញរូបភាពជាច្រើនសន្លឹក ដែលតារាសម្តែងកញ្ញារចនា រ៉ាវាឌី បានបង្ហោះនៅក្នុងបណ្តាញសង្គម របស់ខ្លួន។នៅក្នុងនោះដែរ ក៏បានឃើញនាយគ្រឿន ដែលជាតារាកំប្លែងដែលកំពុងមានសន្ទុះខ្លាំងនៅក្នុងវិស័យកំប្លែងនោះ ក៏បានលេចមុខជាតារាម៉ូដែល ថតម៉ូតសម្លៀកបំពាក់សម្អាងការ ជាមួយនឹងតារាសម្តែងវ័យក្មេងរូបស្រស់រូបនេះ។

រាល់រូបភាពក៏ដូចជាការបញ្ចេញសមត្ថភាព នៅក្នុងការថតម៉ូតជាលើកនេះ ឃើញថាតារាកំប្លែងរូបនេះ បានបញ្ចេញស្ទាយ៍ថត មិនចាញ់តារាដទៃនោះទេ ទោះនេះជាលើកដំបូងនៃការថតរូបម៉ូដែល បែបនេះយ៉ាងណាក្តី។ ក្រោយពីបានឃើញរូបភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើរលោកគ្រប់គ្នា ដោយលោកមិនត្រឹមតែជាតារាកំប្លែងដ៏មានប្រជាប្រិយភាពនោះទេ លោកក៏មានហាងឆេងថតសម្អាងការ មិនចាញ់តួកុនដែរ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: