ពិតជាមិនធម្មតា!!!! ផន ស្រីខួច ចំណាយប្រាក់ផ្ទាល់ខ្លួនជាង ១មុឺនដុល្លារទៅកំសាន្តនៅ……

ផន ស្រីខួច ទើបតែត្រឡប់មកពីកម្សាន្តនៅសហរដ្ឋអាមេរិកវិញកាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺការចេញទៅអាមេរិកលើកនេះ នាងមិនបានចេញទៅសម្តែងនោះទេ ផ្ទុយទៅវិញគឺនាងបានចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីចេញទៅដើរកម្សាន្តនៅទីនោះក្នុងពេលវិស្សមកាល ។ជួបជាមួយ ផន ស្រីខួច នៅក្នុងថ្ងៃសម្ពោធហាង ផាន់ ម៉ូនីកា កាលពីថ្មីៗនេះ យើងចាប់អារម្មណ៍ឃើញថា ផន ស្រីខួច កាន់តែស្អាត និង ប្លែក មើលទៅកាន់តែគួរឱ្យស្រឡាញ់ ។ ផន ស្រីខួច បានប្រាប់ថា នាងចេញទៅអាមេរិកលើកនេះ មិនមែនដើម្បីសម្តែងនោះទេ គឺនាងទៅលក្ខណៈដើរកម្សាន្ត ដោយមានបងស្រីរបស់នាងដែលរស់នៅទីនោះជាអ្នកធានា ហើយថែមទាំងបានជូននាងដើរលេងនៅតំបន់ជាច្រើន ។

ជាមួយនឹងការដើរកម្សាន្តនេះ ផន ស្រីខួច បានបន្ថែមទាំងសម្តីអស់សំណើចថា «ត្រឡប់មកវិញចង់ក្រហើយ ពីព្រោះដើរលេង និង ទិញឥវ៉ាន់ច្រើនពេក (សើច…)»។ រយៈពេលបីខែនៅលើទឹកដីអាមេរិក ស្រីស្អាត ផន ស្រីខួច បានចំណាយទឹកប្រាក់អស់ប្រហែល ១ ម៉ឺនដុល្លារ ដែលជាប្រាក់ផ្ទាល់ខ្លួន ពុំមាននរណាជួយពីក្រោយនោះទេ ប៉ុន្តែនាងមិនស្តាយឡើយ ដោយសារនាងចង់ផ្លាស់ប្តូរបរិយាកាស និង ចង់ដើរលំហែកាយខ្លះ ព្រោះខំរកលុយរាប់ឆ្នាំមិនដែលបានចេញទៅណាមកណាសោះ ។

ផន ស្រីខួច ថែមទាំងមានបំណងទៅអាមេរិកសារជាថ្មីម្តងទៀតនៅឆ្នាំក្រោយៗ ប៉ុន្តែលើកក្រោយនាងចង់ទៅក្នុងរដូវធ្លាក់ទឹកកកវិញម្តង ។ឆ្លៀតពេលដើរកម្សាន្តនៅអាមេរិកនាពេលកន្លងមក ផន ស្រីខួច បានឆ្លៀតពេលចេញសម្តែងបានម្តងដែរ ដោយសារមានការសំណូមពរពីសំណាក់បងប្អូនខ្មែរនៅទីនោះ ដោយសារឃើញ ផន ស្រីខួច ចេញសម្តែងបែបនេះហើយធ្វើឱ្យអ្នកគ្រប់គ្នាគិតថា នាងចេញទៅអាមេរិកដើម្បីសម្តែង ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: